តុលាការ​ខេត្ត​ព្រះវិហារ​សម្រេច​ឃុំខ្លួន ជនសង្ស័យ​ចំនួន​៣​នាក់ ដែល​លួច​កាប់​ព្រៃឈើ​ដោយ​ខុសច្បាប់ នៅក្នុង​តំបន់ការពារធម្មជាតិ​ក្នុង​ខេត្ត​ព្រះវិហារ​

​ក្រសួង​បរិស្ថាន​បាន​ចាត់​ឱ្យ​មន្ត្រី​ជំនាញ​ក្រសួង​បរិស្ថាន និង​មន្ត្រី​ឧទ្យានុ​រ​ក្ស​នៃ​មន្ទីរ​បរិស្ថាន​ខេត្ត​ព្រះវិហារ ចុះ​ត្រួតពិនិត្យ​ស្រាវជ្រាវ និង​ធ្វើ​ការបង្ក្រាប​បទល្មើស ធនធានធម្មជាតិ នៅ​តំបន់​អូរ​ស្កា​ច (​តំបន់​៩៤) នៃ​ដែនជម្រកសត្វព្រៃ​ឆែ​ប​-​ព្រះ​រការ ស្ថិតក្នុង​ភូមិសាស្ត្រ​ស្រុក​ជាំ​ក្សាន្ត ខេត្ត​ព្រះវិហារ នៅ​រសៀល​ថ្ងៃ​ទី​៩ ខែ​មេសា ឆ្នាំ​២០២៦​។

​ជា​លទ្ធផល សមត្ថកិច្ច​បាន​ឃាត់​ចាប់​ខ្លូន​ជនសង្ស័យ​ប្រព្រឹត្ត​បទល្មើស​កាប់​ឈើ ចំនួន​៣​នាក់ រួមមាន​ឈ្មោះ​ដូច​ខាងក្រោម​៖

១-​មានឈ្មោះ នុត ជា
២-​មានឈ្មោះ ខុន សាស ៣-​មានឈ្មោះ សាន វី
​ជន​ទាំង​បីរ​រូបនេះ ដោយ​មន្ត្រី​ជំនាញ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ព្រះវិហារ​។

​សាលាដំបូង​ខេត្តព្រះវិហារ បាន​ចេញ​ដីកា​បង្គាប់​ឱ្យ​ឃុំខ្លួន​ជន​ទាំង​៣​នាក់​ខាងលើ និង​ដាក់​ពន្ធនាគារ​ខេត្ត​ព្រះវិហារ​។

​សូមបញ្ជាក់​ថា ក្រុម​ការងារ​បរិស្ថាន​បាន​នឹង​កំពុង​បន្ត​ចាត់​វិធានការ​ច្បាប់​តឹងរ៉ឹង ចុះ​ស្រាវជ្រាវ ទប់ស្កាត់ និង​រក​ជន​ប្រព្រឹត្ត​បទល្មើស​ពាក់ព័ន្ធ​បទល្មើស​ធនធានធម្មជាតិ​ថែម​ទៀត ដើម្បី​ចាត់ការ​ទៅតាម​ច្បាប់​៕​

Leave a Reply

Your email address will not be published. Required fields are marked *