ពលរដ្ឋ​ធ្វើ​អាជីវកម្ម​នៅ​លើ​កោះរ៉ុង​សន្លឹម ដែល​ទទួល​បាន​ថ្លៃ​អគ្គិសនី​បណ្តាញ​ជាតិ​ដូច​តំបន់​ដីគោក ជំនួស​ថ្លៃ​អគ្គិសនី​ខ្ពស់​ដោយសារ​ការប្រើ​ម៉ាស៊ីន​ម៉ា​ស៊ូ​ត​

​ប្រជាពលរដ្ឋ​រស់នៅ និង​ប្រកប​អាជីវកម្ម​នៅ​លើ​កោះរ៉ុង​សន្លឹម ដែល​ទទួល​បាន​ថ្លៃ​អគ្គិសនី​បណ្តាញ​ជាតិ​ដូច​តំបន់​ដីគោក ជំនួស​ថ្លៃ​អគ្គិសនី​ខ្ពស់​ដោយសារ​ការប្រើ​ម៉ាស៊ីន​ម៉ា​ស៊ូ​ត បន្ទាប់​ពី​ការតភ្ជាប់​ខ្សែកាប​កប់​ក្រោម​បាតសមុទ្រ​បាន​ទៅដល់​។​

​ចាប់ពី​ថ្ងៃ​ទី​១១ ខែ​មេសា ឆ្នាំ​២០២៦ ម្សិលមិញ​នេះ អគ្គិសនី​កម្ពុជា បាន​ធ្វើ​ការបញ្ជូន​ថាមពល​អគ្គិសនី​តាមរយៈ​ខ្សែ​បណ្តាញ​អគ្គិសនី​នេះ ដើម្បី​ផ្គត់ផ្គង់​ថាមពល​អគ្គិសនី ជូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​លើ​កោះរ៉ុង​សន្លឹម​៕

Leave a Reply

Your email address will not be published. Required fields are marked *