ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្ត​កណ្តាល ចេញ​ដីកា​បង្គាប់​ឱ្យ​ឃុំខ្លួន អតីត​ស្នងការរង នគរបាល​ខេត្ត​កណ្តាល អុល ប៊ុណ្ណា ពីបទ កំហែង​យក​

ខេត្ត​កណ្តាល ៖ ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​ខេត្ត​កណ្តាល លោក ហោ ចាន់​ពិសី ចេញ​ដីកា​បង្គាប់​ឱ្យ​ឃុំខ្លួន អតីត​ស្នងការរង នគរបាល​ខេត្ត​កណ្តាល អុល ប៊ុណ្ណា ពីបទ កំហែង​យក នៅ​រសៀល​ថ្ងៃ​ទី​១៥ ខែ​មេសា ឆ្នាំ​២០២៦ តាម​មាត្រា​២០៥,២០៦,២១៩,២២០,២២១ និង​មាត្រា​២០៥,២០៦,២១៩,២២០,២២១ និង​មាត្រា​២២២ នៃ​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​។​

​តំណាង​អយ្យការ​បានចេញ ដីកា​សន្និដ្ឋាន​បញ្ជូន​រឿង​ឱ្យ​ស៊ើបសួ​រ​លេខៈ​៦១៣ ដក​សស​/២៦ ចុះ​ថ្ងៃ​ទី​១៥ ខែ មេសា ឆ្នាំ​២០២៦ របស់​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្តកណ្តាល​។​

​ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​ខេត្ត​កណ្តាល ចេញ​ដីកា​បង្គាប់​ឱ្យ​ឃុំខ្លួន ឈ្មោះ អុល ប៊ុណ្ណា ភេទ​ប្រុស អាយុ ៤៣​ឆ្នាំ ជនជាតិខ្មែរ តួនាទី​មន្ត្រីនគរបាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល ទឹកន្លែង​កំណើត​ភូមិ​ពោធិ៍​លើ ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង ខេត្ត​កណ្តាល ។

​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ព្រែក​ត្បែង សង្កាត់ សិត្យ ក្រុង​តាខ្មៅ ខេត្ត​កណ្តាល ឪពុក​ឈ្មោះ ហ៊ុយ អ៊ុល (​រ​) ម្តាយ​ឈ្មោះ ជា សុខ​អ៊ុន (​រ​) ប្រពន្ធ័​ឈ្មោះ អា​ត រតនា (​រ​) មានកូន​ចំនួន ០២​នាក់​។​
​ជន​ត្រូវ​ចោទ​ត្រូវដាក់​ឱ្យ​ស្ថិតនៅ​ក្រោម​ការពិនិត្យ​ពី​បទៈ កំហែង​យក ប្រព្រឹត្ត​នៅ​ការដ្ឋាន​សំណង់ ស្ថិតនៅ​ភូមិ​កំពង់​ថុល សង្កាត់ សំពៅ​ពូន ក្រុង​សំពៅ​ពូន ខេត្ត​កណ្តាល កាលពី​ថ្ងៃ​ទី ០៦ ថ្ងៃទី ១១ និង​ថ្ងៃ​ទី​១៣ ខែ​មេសា ឆ្នាំ ២០២៦ បទល្មើស​ដែល​មានចែង​ឱ្យ ផ្តន្ទាទោស​តាម​បញ្ញត្តិ​មាត្រា​៣៦៣ និង​មាត្រា​៣៦៤ នៃ​ក្រម​ព្រហ្មទណ្ឌ​។​

​ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​ខេត្តកណ្តាល​បង្គាប់​
១-​ឱ្យ​ភ្នាក់ងារ​មាន​សមត្ថកិច្ច​នៃ​កម្លាំង​សាធារណៈ ធ្វើការ​នាំខ្លួន​ជន​ត្រូវ​ចោទ​ឈ្មោះ អុល ប៊ុណ្ណា ភេទ​ប្រុស អាយុ ៤៣​ឆ្នាំ ជនជាតិខ្មែរ ទៅ​ប្រធាន​ពន្ធនាគារ​ខេត្ត​កណ្តាល ដោយ​អនុវត្ត​ឱ្យបាន​ត្រឹមត្រូវ​តាម​នីតិវិធី​ច្បាប់​។​

២-​ឱ្យ​ប្រធាន​ពន្ធនាគារ​ទទួល និង​ឃុំខ្លួន​ជន​ត្រូវ​ចោទ​ជា​បណ្តោះអាសន្ន​រហូតដល់​មាន​បទបញ្ជា​ថ្មី​ដែល​សម្រេច ផ្សេង​ពី​នេះ​។​
៣-​ឱ្យ​ភ្នាក់ងារ​នៃ​កម្លាំង​សាធារណៈ​ទាំងអស់​ត្រូវ​សហការ​អនុវត្ត​ឱ្យបាន​ល្អ​នៅ​ពេល​ដីកា​នេះ​ត្រូវបាន​បង្ហាញ​ក្នុង ករណី​ចាំបាច់​ណាមួយ​៕​

Leave a Reply

Your email address will not be published. Required fields are marked *