​សមត្ថកិច្ច​ឃាត់ខ្លួន​ក្រុមអ្នកលេង​ល្បែងស៊ីសង​នៅ​សង្វៀន​ជល់​មាន់​លើដី នៅ​ខេត្ត​កំពង់ស្ពឺ ដោយ​ឃាត់ខ្លួន​មនុស្ស​បាន ១៩​នាក់

ខេត្ត​កំពង់ស្ពឺ​៖ សមត្ថកិច្ច​ឃាត់ខ្លួន​ក្រុម​អ្នកលេង​ល្បែង​ជល់​មាន់​លើដី​១៩​នាក់ ដោយ​អនុវត្ត​តាម​បញ្ជា​របស់​លោក​ឧត្ដមសេនីយ៍ទោ ឃឹម សុក​ខៃ ស្នងការ​នគរបាល​ខេត្ដ​កំពង់ស្ពឺ កាលពី​រសៀល​ថ្ងៃ​ទី​១១ ខែ​មករា ឆ្នាំ​២០២៦ កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​សំរោង​ទង ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ឃុត សុផល អធិការនគរបាល​ស្រុក បេ​ី​ក​ប្រតិ​ប​ត្ដិ​ការបង្ក្រាប​ល្បែង​សុីសង ជល់​មាន់ មួយ​កន្លែង​ស្ថិតនៅ​ដីឡូត៍​ទំនេរ ភូមិ​ព្រៃ​គុយ ឃុំ​ត្រពាំង​គង ដោយ​បាន​ឃាត់​មុខសញ្ញា​កំពុងតែ​លេង​ជាក់ស្ដែង​បាន ១៩​នាក់ ក្នុងនោះ​មាន ឈ្មោះ ភឹម ផន ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ នៅ​ភូមិ​តា​យឹង ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្ត​កណ្ដាល មាន​បញ្ហា​សុខភាព​ជម្ងឺ​ឡេីង​សម្ពាធ​ឈាម​យក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​កំពង់ស្ពឺ ចំណែក​១៨​នាក់​ផ្សេង​ទៀត​បាន​ឃាត់ខ្លួន​បញ្ជូនមក​អធិការដ្ឋាន​នគរបាល​ស្រុក​សំរោង​ទង ដេ​ី​ម្បី​បំពេញ​នីតិវិធី ។​

​ក្រុម​អ្នកលេង​ល្បែង​មាន់​ជល់​ទាំងនេះ​រួមមាន​ឈ្មោះ​ដូច​ខាងក្រោម​៖
(១)-​ឈ្មោះ ថោង វិរះ ភេទ​ប្រុស អាយុ​៤១​ឆ្នាំ
(២)-​ឈ្មោះ​យឹង លីន​ដា ភេទ​ប្រុស អាយុ​៤០​ឆ្នាំ​
(៣)-​ឈ្មោះ​ឡាំ ចន្ធូ​រ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ
(៤)-​ឈ្មោះ​ម៉ៅ រិន ភេទ​ប្រុស អាយុ​៦២​ឆ្នាំ
(៥)-​ឈ្មោះ​វង សូ​វង្ស ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ
(៦)-​ឈ្មោះ​យឹម សំណាង ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ ទីលំនៅ​ភូមិ​ព្រៃ​គុយ ឃុំ​ត្រពាំង​គង
(៧)-​ឈ្មោះ​លឹម លីកូ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ
(៨)-​ឈ្មោះ​ហៃ ទូច ភេទ​ប្រុស អាយុ​៤២​ឆ្នាំ​ទីលំនៅ​ភូមិ​ត្រពាំង​អំពិល ឃុំ​ត្រពាំង​គង
(៩)-​ឈ្មោះ សុខ វី ភេទ​ប្រុស អាយុ​៤០​ឆ្នាំ នៅ​ភូមិ​ថ្នល់ទទឹង ឃុំ​ដំណាក់​អំពិល ស្រុក​អង្គស្នួល​(១០)-​ឈ្មោះ លៀង គា ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ​នៅ​ភូមិ​ពងទឹក ឃុំ​ដំណាក់​អំពិល ស្រុក​អង្គស្នួល​
(១១)-​ឈ្មោះ រ៉េត ធា ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ​នៅ​ភូមិ​សាលា​គ្រួស ឃុំ​លំហាច ស្រុក​អង្គស្នួល​
(១២)-​ឈ្មោះ លីម ម៉ាច ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ​
(១៣)-​ឈ្មោះ លីម មី ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ​ទាំង​២​នាក់​នៅ​ភូមិ​ក្រាំង​ចិន ឃុំ​ស្ដៅ​កោង ស្រុក​បាភ្នំ ខេត្ត​ព្រៃវែង​
(១៤)-​ឈ្មោះ មឿន ម៉ុន ភេទ​ប្រុស អាយុ​៤២​ឆ្នាំ​នៅ​ភូមិ​ដំណាក់​អំពិល ឃុំ​ដំណាក់​អំពិល ស្រុក​អង្គស្នួល​
(១៥)-​ឈ្មោះ សុីម សុភ័ក្ត្រ ភេទ​ប្រុស អាយុ​៤១​ឆ្នាំ​នៅ​ភូមិ​ទន្លាប់​ខ្ពស់​ខាងត្បូង ឃុំ​ដំណាក់​អំពិល ស្រុក​អង្គស្នួល​
(១៦)-​ឈ្មោះ ជី វុ​ិ​ត ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ​នៅ​ភូមិ​អណ្ដូងទឹក ឃុំ​លំហាច ស្រុក​អង្គស្នួល​
(១៧)-​ឈ្មោះ​ចាន់ ថា​រ៉ាវី ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ​នៅ​ភូមិ​ព្រៃ​គោ ឃុំ​លំហាច ស្រុក​អង្គស្នួល​
(១៨)-​ឈ្មោះ លី វិឆ័យ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ​នៅ​ភូមិ​ត្រពាំង​ឫស្សី ឃុំ​សំបូរ ស្រុក​សំរោង​ទង ។

​ចំពោះ​សម្ភារៈ​វត្ថុតាង​ដកហូត ទូរស័ព្ទ​១៥​គ្រឿង , ម៉ូតូ​៨​គ្រឿង , ប្រាក់​រៀល​មួយ​ចំនួន និង មាន់​ជល់ ៤​ក្បាល ក​ករណី​ខាង​លេីអធិការដ្ឋាន​នគរបាល​ស្រុក​សំរោង​ទង កំពុង​កសាង​សំង​សំណុំរឿង​បញ្ជូន​ទៅ​ការិយាល័យ​ខេត្តកំពង់ស្ពឺ​ចាត់ការ​បន្ត​ទៅ​តាម​ច្បាប់​៕​

Leave a Reply

Your email address will not be published. Required fields are marked *