ខេត្តមណ្ឌលគិរី ៖ ប្រជាពលរដ្ឋនិយាយថា ក្រោយពីមានសេចក្តីរាយការណ៍ ពីពួកគាត់ត្រូវបានគេឃើញមានកម្លាំងសមត្ថកិច្ចចម្រុះនិងមន្ត្រីមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានចុះបង្ក្រាបឈើគ្មានច្បាប់ អនុញ្ញាត្ត នៅចំណុចជើងភ្នំគូស ក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី ចំណុចនេះស្ថិតនៅក្នុងដែនជម្រកសត្វព្រៃកែវសីមា។
គ្រារនោះដែរប្រតិបត្តិការចុះបង្ក្រាបនោះ ត្រូវបានគេឃើញវត្តមាន
លោក ហាក់ វិបុល ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ចូលរួមសហការជាមួយកម្លាំងស្នាក់ការស្រែរនាម នៅភូមិសាស្ត្រទឹកដីខេត្តក្រចេះ នេះជាបទសហការឆ្លងខេត្ត ពាក់ព័ន្ធនៃការបង្ក្រាប
បទល្មើសធនធានធម្មជាតិឆ្លងខេត្ត។
តាមរបាយការណ៍ជំនាញបានបញ្ជាក់ថា ជាលទ្ធផលនៃប្រតិបត្តិការចុះបង្ក្រាបបទល្មើសព្រៃឈើនេះ កម្លាំងចម្រុះបានធ្វើការរឹបអូសនូវវត្ថុតាងរួមមានដូចខាងក្រោម៖
ប្រភេទឈើលេខ១ និង លេខ៣ (ប្រភេទឈ្លីស និងល្វេរ) សរុបប្រមាណ ៣១៩ សន្លឹក/ដុំ និង សសរឈើ ចំនួន ៩ ដើម។
បច្ចុប្បន្ន វត្ថុតាងឈើទាំងនេះ ត្រូវបានកម្លាំងជំនាញបរិស្ថានជញ្ជូនយកទៅរក្សាទុកជាបណ្ដោះអាសន្ន នៅស្នាក់ការបរិស្ថានចំបក់ នៃដែនជម្រកសត្វព្រៃកែវសីមា ដើម្បីរង់ចាំការវាស់វែងពីមន្ត្រីជំនាញបន្តទៅតាមច្បាប់។
តែបើទោះជាដូចច្នេះក៍ដោយប្រជនរស់នៅក្នុងស្រុកកែវសីមា ខេត្តមណ្ឌលគិរី សុំនោមពរដល់មន្ត្រីនិងមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី និងខេត្តក្រចេះមេត្តាពង្រឹងស្ថានការការទបស្កាត់ ដើម្បីបន្សល់ព្រៃឈើនៅតំបន់អក្សភិរក្ស ដើម្បីសត្វព្រៃបានស្នាក់នៅជាលក្ខណៈធម្មជាតិផង៕

