អ្នក​ប្រើ ប​.​ស​.​ស ករណី​ជួប​គ្រូពេទ្យ ឬ បុគ្គលិក​ពេទ្យ​ណា​មិន​អើពើ កុំ​ទុក​យូរ​ឆាប់​ផ្ញើ​បណ្តឹង​សម្ងាត់​តាម​វិធី​នេះ​ភ្លាម​

កន្លងទៅនេះ បេឡា​ជាតិ​សន្តិសុខ​សង្គម បាន​ជូនដំណឹង​ឱ្យបាន​ដឹង​ថា សមាជិក ប​.​ស​.​ស​. ទាំងអស់​អាច​រាយការណ៍​ទៅ ប​.​ស​.​ស​. បាន​ភ្លាមៗ តាមរយៈ​ប្រអប់​បណ្តឹង​អនាមិក នៅពេល​ដែល​សង្កេត​ឃើញ​មាន​ភាពមិនប្រក្រតី​ណាមួយ របស់​គ្រូពេទ្យ ឬ បុគ្គលិក​មន្ទីរពេទ្យ ក្នុង​ការផ្តល់​សេវា​ក្នុង​អំឡុង​ពេល​ទៅ​ប្រើប្រាស់​សេវា ប​.​ស​.​ស​. នៅតាម​មូលដ្ឋាន​សុខាភិបាល​ដៃគូ ប​.​ស​.​ស​.​។​

​ក្នុងនោះ ដើម្បី​រាយការណ៍​ទៅកាន់ ប​.​ស​.​ស តាមរយៈ​ប្រអប់​បណ្ដឹង​អនាមិក លោក​អ្នក​គ្រាន់តែ​ចុច​ស្កេន QR កូដ រួច​ត្រង់​ប្រអប់ «​សុំ​ប្ដឹង​ឈ្មោះ​» លោកអ្នក​ត្រូវ​វាយ​បញ្ចូល​ឈ្មោះ​មូលដ្ឋាន​សុខាភិបាល ឬ​ឈ្មោះ​បុគ្គលិក​ណាមួយ ក្នុង​មូលដ្ឋាន​សុខាភិបាល​ដែល​ដែល​លោកអ្នក​ចង់​ប្ដឹង​។​

​ចំណែក​ត្រង់​ប្រអប់ «​សូម​រ៉ាយរ៉ាប់​» លោកអ្នក​ត្រូវ​វាយ​បញ្ចូល​បរិយាយ​ពី​សកម្មភាព​មិន​ប្រក្រតី ឬ​ការប្រព្រឹត្ត​ខុស​វិជ្ជាជីវៈ​នៃ​បុគ្គល​នោះ បន្ទាប់​មក​សូម​ចុច​ប៊ូ​តុង​ពាក្យ​ថា «​បញ្ជូន​»​។

​បន្ទាប់​ពី​បញ្ជូន លោកអ្នក​នឹង​ទទួលបាន​លេខ​កូដ​បណ្ដឹង ដែល​បញ្ជាក់ថា​លោក​អ្នក​បាន​ដាក់​បណ្ដឹង​ដោយ​ជោគជ័យ​។​

​សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​ទៅកាន់​លេខ ១២៩៧ ឬ ១២៨៦ ឬ​តាមរយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​បណ្តាញ​សង្គម​របស់​បេឡា​ជាតិ​សន្តិសុខ​សង្គម​៕

Leave a Reply

Your email address will not be published. Required fields are marked *