សមត្ថកិច្ច​ឡោមព័ទ្ធ​ទីតាំង​រ៉ែ​ត្បូង​ខុសច្បាប់ របស់​លោកជំទាវ កែវ ថា​វ៉ី និង​គំរាម​ឱ្យ​ឈ្មោះ​ផល ហៅ​ប្រុស បញ្ឈប់​ធ្វើ​សកម្មភាព​ជីក​យក​រ៉ែ​នៅ​បរ​ឡយ​ស្រុក​អណ្តូង​មាស​

ខេត្ត​រតនគិរី​៖ សមត្ថកិច្ច​ចម្រុះ​ឡោម​ព័ទ្ធ​តំបន់​រ៉ែ​ត្បូង​គ្មាន​ច្បាប់ របស់​លោកជំទាវ កែវ ថា​វ៉ី ដោយ​ដាក់​កម្លាំង​កម្មករ ជីក​យក​រ៉ែ​ត្បូង​ដោយ​ខុសច្បាប់ ហើយ​មិនតែប៉ុណ្ណោះ គេ​បាន​ឱ្យ​ឆ្កែ​កាច​ចាំ​របង​រ៉ែ ចាំ​ខាំ​សមត្ថកិច្ច​ដែល​ចង់​ចូល​នៅ​តំបន់​រ៉ែ​ត្បូង​ខុសច្បាប់ នៅ​បរ​ឡយ ស្ថិតនៅក្នុង​ឃុំ​ម៉ាលិក ស្រុក​អណ្តូង​មាស​ន​ខេត្តរតនគិរី​នេះ​។​

​ក្រោយពី​មាន​សេចក្តី​រាយ​ការ​ពី​អ្នកស្រុក នៅ​តំបន់​រ៉ែ​ត្បូង នៅ​បរ​ឡយ ក្នុង​ឃុំ​ម៉ាលិក ស្រុក​អណ្តូង​មាស ខាងលើនេះ កាលពី​ថ្ងៃ​ទី​០៤ ខែវិច្ឆិកា ឆ្នាំ​២០២៥​នេះ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​អាជ្ញាធរ​ស្រុក​អណ្តូង​មាស និង មន្ត្រី​ជំនាញ​រ៉ែ​និង​ថាមពល​ខេត្ត ចុះ​ទៅ​ហាមឃាត់​និង​អោយឈ្មោះ ផល (​ហៅ​ប្រុស​) តំណាង​ឱ្យ​លោកជំទាវ កែវ ថា​វ៉ី ធ្វើ​កិច្ចសន្យា​បញ្ឈប់ ជីក​យក​រ៉ែ​ត្បូង នៅ​តំបន់​បរ​ឡយ ក្នុង​ឃុំ​ម៉ាលិក ស្រុក​អណ្តូង​មាស ខេត្តរតនគិរី​នេះ​បន្តទៀត​។​

​ខណៈ​ពេល​ចុះ​ទៅ​ដល់​មុខ​របង​ដែល​គេ​បាំង​ហាម​មិនឱ្យ​សមត្ថកិច្ច​ចូល​នោះ លោក យ៉ាន់ ចំរើន អនុប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្ត បាន​គំរាម លោក ផល ហៅ​ប្រុស មិន​ឱ្យ​បន្ត​ជីក​យក​រ៉ែ​ត្បូង នៅ​តំបន់​បរ​ឡយ​នេះ​ទៀត​ទេ បើ​នៅ​តែ​បន្ត​ជីក​រ៉ែ​ត្បូង ដិយ​លួចលាក់​និង​គ្មាន​ច្បាប់ បន្តទៀត លោក​និង​រាយការណ៍​ជូន​ថ្នាក់​ខេត្ត និង​សុំ​កម្លាំង តុលា​ខេត្តរតនគិរី ដើម្បី​ចុះ​ចាប់​តែ​ម្តង​។​

​យ៉ាងណា​ក៍ដោយ ខណៈ​សមត្ថកិច្ច​ចម្រុះ កំពុង​ចុះ​ប្រតិបត្តិការ​និង​អោយឈ្មោះ ផល ហៅ​ប្រុស ធ្វើ​កិច្ចសន្យា បញ្ឈប់ ជីក​យក​រ៉ែ​ត្បូង នៅ​តំបន់​បរ​ឡយ ដែល​ជា​បន់​រ៉ែ​ដែល​គ្មាន​ច្បាប់​នោះ នៅ​ចំពោះមុខ​សមត្ថកិច្ច និង មន្ត្រី​ជំនាញ​រ៉ែ​និង​ថាមពល​ខត្ត លោក ផល បានបញ្ជាក់​ថា នៅ​ទីតាំង​រ៉ែ​ត្បូង​ដែល​គេ​កំពុង​ឱ្យ​កម្មករ ជីក​យក​រ៉ែ​នេះ គេ​បាន​ជីករណ្តៅ​រ៉ែ​ត្បូង ត្រឹម​តែ​ចំនួន​០៥ រណ្តៅ​តែប៉ុណ្តោះ​។​

​សមត្ថកិច្ច​ស្តាប់ឮ​ហើយ​ក៍មាន​ការហួសចិត្ត នឹង​ឱ្យ​ឈ្មោះ ផល ហៅ​ប្រុស​រូបនេះ មក​ផ្តិតមេដៃ​លើ​កិច្ចសន្យា ឱ្យ​បញ្ឈប់​ភ្លាម​ក្នុង​ការជីក​យក​រ៉ែ​ត្បូង ដោយ​ខុសច្បាប់ ខាងលើនេះ​។

​សូមជម្រាបថា រូបភាព​កាលពីមុន​ស្ថិតនៅ​ទីតាំង​រ៉ែ​ត្បូង​នៅ​ចំណុច​បរ​ឡយ ស្ថិតនៅ​ឃុំ​ម៉ាលិ​កស្រុក​អណ្តូងមាស​នេះ ក្រោយពី​លោក​ឧកញ្ញា ជិន សំណាង បញ្ឈប់​ការយក​គ្រឿងចក្រ​កាយ​រក​រ៉ែ​ត្បូង​នៅ​តំបន់​នេះ ។ គ្រារ​នោះ​ដែរ ក៍​មាន​លោក ជំទាវ​ម្នាក់ ឈ្មោះ កែវ ថា​វី ក៍​បាន​អោយឈ្មោះ ផល ហៅ​ប្រុស នៅតែ​លួច​ប្រើ​កម្មករ ឱ្យ​ចូល​ជីក​រ៉ែ​ត្បូង​ដោយ​ខុសច្បាប់ នៅ​តំន់​បរ​ឡយ​នេះ ខណៈ​អាជ្ញាធរ និង មន្ត្រី​ជំនាញ​រ៉ែ និង ថាមពល​ខេត្ត ក៍ដោយ ក៍​មិន​ដឹង​ពី​ព័ត៌មាន ការ​លួច​ជីក​យក​រ៉ែ​ត្បូង​នៅ​ចំណុច​ទីតាំង​ចាស់​នេះដែរ រយៈកាល​ជិត​បីរ​ឆ្នាំ​មកហើយ​នោះ​៕​

Leave a Reply

Your email address will not be published. Required fields are marked *