ពិធី​បុណ្យ​អុំទូក​ឆ្នាំនេះ​! នៅ​បឹង​កន្សែង ខេត្ត​រតនគិរី សោភ័ណ្ឌភាព​ការរៀបចំ​របស់​អាជ្ញា​ធរ​ខេត្ត បាន​ធ្វើ​ឱ្យ​ទាក់ទាញ​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ មក​ទស្សនា​កំសាន្ត​យ៉ាងច្រើន​កុះករ​

រន​គិរី​៖ នៅ​ពិធី​បុណ្យ​អុំទូក បណ្តែត​ប្រទើប សំពះ​ព្រះ​ខែ និង​អកអំបុក​ឆ្នាំ​នេះ​យើង​មក​មើល​ទិដ្ឋភាព​  ថ្ងៃទី​២ នៃ​ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្តែត​ប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក នៅ​ខេត្ត​រតនគិរី នា​រមណីយដ្ឋាន បឹង​កន្សែង បាន​នាំមក​នូវ ភាពសប្បាយ​រីករាយ និង​ប​រិយា​
​កាស​អធិកអធម ដល់​ប្រជាពលរដ្ឋ ក៏ដូចជា​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​។​

​សូមបញ្ជាក់​ថា ក្រោម​ការដឹកនាំ​របស់ ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្ត​រតនគិរី និង​មាន​មន្ទីរ​ទេសចរណ៍ ជា​សេនាធិការ​នៅតាម​បណ្តា​រមណីយដ្ឋាន​នានា បាន​រៀបចំ​យ៉ាង​ស្រស់ស្អាត និង​មាន​សណ្តាប់ធ្នាប់ ដើម្បី​ទទួល​ភ្ញៀវ​ទេសចរ​ជាតិ​​អន្តរជាតិ​។

​ការទាក់ទាញ​ក្រសែភ្នែក​ទៅ​និង​ភាព​រីករាយ​នេះ មិន​ត្រឹមតែ​ជា​ការកម្សាន្ត ប៉ុណ្ណោះ​ទេ តែ​ជា​ការបង្ហាញ​យ៉ាងច្បាស់​អំពី ការថែរក្សា​ប្រពៃណី​វប្បធម៌ ដ៏​សម្បូរបែប របស់​ខ្មែរ ក្នុង​លក្ខណៈ​ជា​មហា​គ្រួសារ​ខ្មែរ តែ​មួយ​ក្រោម​ម្លប់​សន្តិភាព​៕​

Leave a Reply

Your email address will not be published. Required fields are marked *