ភាព​រីករាយ​យ៉ាង​គគ្រឹកគគ្រេង​នៃ​បុណ្យ​អុំទូក​នៅ​ខេត្ត​កំពត ថ្ងៃទី​១

​ខេត្ត​កំពត​៖ ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្តែត​ប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក នៅ​ខេត្ត​កំពត​បាន​នាំមក​នូវ ភាពសប្បាយ​រីករាយ និង​បរិយាកាស​អធិកអធម ដល់​ប្រជាពលរដ្ឋ ក៏ដូចជា​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​។​

​នៅតាម​បណ្តា​រមណីយដ្ឋាន​នានា បាន​រៀបចំ​យ៉ាង​ស្រស់ស្អាត និង​មាន​សណ្តាប់ធ្នាប់​ដើម្បី​ទទួល​ភ្ញៀវ​ទេសចរ​។​

​នៅតាម​បណ្តោយ​ដងព្រែក​កំពង់បាយ រដ្ឋបាល​ខេត្ត​បាន​រៀបចំ​តាំង​លម្អ​ភ្លើង​ពណ៍​ដ៏​ស្រស់ស្អាត​សម្រាប់​ភ្ញៀវទេសចរ​ទស្សនា​កម្សាន្ត​នា​ពេល​រាត្រី​។​

​ភាព​រីករាយ​នេះ មិន​ត្រឹមតែ​ជាការ កម្សាន្ត ប៉ុណ្ណោះ​ទេ តែ​ជា​ការ បង្ហាញ​យ៉ាង​ច្បាស់​អំពី ការថែរក្សា ប្រពៃណី​វប្បធម៌​ដ៏ សម្បូរ​បែប​របស់ ខ្មែរ ក្នុង លក្ខណៈ ជា​មហា​គ្រួសារ ខ្មែរ តែមួយ ក្រោម ម្លប់ សន្តិភាព​៕​

Leave a Reply

Your email address will not be published. Required fields are marked *