តំបន់​ទេសភាព​ភ្នំ​ព្រះ​គុហារ​ហ្លួង​ដែល​មាន​រូងភ្នំ​និង​ជា​ជម្រក​ហ្វូង​សត្វ​ប្រចៀវ​រាប់​លាន​ក្បាល នឹង​ត្រូវ​ប្រែក្លាយ​ទៅ​ជា​កន្លែង​កំសាន្ត​ប្រចាំថ្ងៃ របស់​ប្រជាពលរដ្ឋ​នៅ​បន្ទាយមាស និង​ភ្ញៀវទេសចរ​មកពី​តំបន់​ឆ្ងាយ​ជិត​

​កំពត​៖ ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ស្រុក​បន្ទាយមាស បាន​និង​កំពុង​គិតគូរ​ក្នុងការ​ប្រែក្លាយ តំបន់​ទេសភាព​ភ្នំ​ព្រះ​គុហារ​ហ្លួង ឱ្យទៅ​ជា​កន្លែង​កំសាន្ត​ប្រចាំថ្ងៃ​របស់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​បន្ទាយមាស​ខេត្ត​កំពត ក៏ដូចជា​ប្រជាជន​ទូទាំង​ប្រទេស​។

​នេះ​បើ​តាម​បញ្ជាក់​លើ​បណ្តាញ​សង្គម​នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែវិច្ឆិកា ឆ្នាំ​២០២៥​នេះ របស់​ឯកឧត្តម សាយ សំ​អាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ដែនដី​។​

​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​បញ្ជាក់ថា ការ​ប្រែក្លាយ​នេះ គឺ​ធ្វើឡើង​តាមរយៈ​ការរៀបចំ​ផ្លូវ​ចូល ចំណត​ឡាន បន្ទប់​ទឹកស្អាត តូប​លក់​អាហារ​សមរម្យ នឹង​ធ្វើឱ្យ​តំបន់​រមណីយដ្ឋាន​បំបាំងកាយ​នេះ ឱ្យ​កាន់តែ​មាន​ភាព​ទាក់ទាញ​បន្ថែមទៀត​។​

​តំបន់​បេតិកភណ្ឌ​ធម្មជាតិ​ភ្នំ​ព្រះ​គុហារ​ហ្លួង ស្ថិតនៅ​ឃុំ​ទូក​មាស​ខាងលិច ស្រុក​បន្ទាយមាស ខេត្ត​កំពត មាន​រូងភ្នំ​ដ៏​ធំ​ដែល​ជា​ជម្រក​នៃ​ហ្វូង​សត្វ​ប្រចៀវ​រាប់លាន​ក្បាល ដែល​ផ្តល់​ជី​ធម្មជាតិ​សម្រាប់​សហគមន៍​មូលដ្ឋាន និង​ជា​រមណីយដ្ឋាន​ទេសចរណ៍ធម្មជាតិ​បំបាំងកាយ​ដ៏​ទាក់ទាញ​បំផុត​៕​

 

Leave a Reply

Your email address will not be published. Required fields are marked *