ក្បួន​រថយន្ត​ទេសចរ​ឦសាន Overland II ផ្សព្វផ្សាយ​ទេសចរណ៍​មកដល់​ខេត្ត​រតនគិរី ក្រោម​ការស្វាគមន៍​យ៉ាង​កក់ក្តៅ ពី​ថ្នាក់ដឹកនាំ​ខេត្ត​!!

រតនគិរី​៖ ក្បួន​រថយន្ត​ទេសចរ​ឦសាន​Overland II នេះ មាន​រថយន្ត​​ចូលរួម​ចំនួន ៤៥០ គ្រឿង និង​មនុស្ស​ជាង ១,៨០០ នាក់ ដែល​ធ្វើដំណើរ កម្សាន្ត នៅក្នុង​ខេត្ត​មណ្ឌលគិរី និង​ខេត្ត​​រតនគិរី ចាប់ពី​ថ្ងៃ​ទី ២២-២៤ ខែវិច្ឆិកា ឆ្នាំ​២០២៥​។​

​នៅក្នុង​ជំនួប​ពិសារ​អាហារ​សាមគ្គី នា​រាត្រី​ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០២៥ ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្ត​រតនគិរី បាន​ស្វាគមន៍​ចំពោះ​ក្រុម​រថយន្ត​ចម្រុះ​គ្រប់​ប្រភេទ​ប្រមាណ​ជាង ៤០០​គ្រឿង ដោយ​ធ្វើដំណើរ​ចេញពី​រាជធានី​ភ្នំពេញ មក​កាន់​ខេត្ត​រត​គិរី ដើម្បី​លើកស្ទួយ​វិស័យ​ទេសចរណ៍ និង​បង្ហាញ​នូវ​ការអភិវឌ្ឍ​រីកចម្រើន នៅ​ទិសឦសាន​។

​ឯកឧត្តម​បញ្ជាក់ថា ខេត្ត​រតនគិរី សម្បូរ​ដោយ​ធនធានធម្មជាតិ មាន​អាកាសធាតុ​ល្អ​បរិសុទ្ធ ។​បច្ចុប្បន្ន ខេត្ត​បាន​គិតគូរ​យកចិត្តទុកដាក់​កសាង​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​នានា ក៏ដូចជា តំបន់​ទេសចរណ៍​នៅក្នុង​ខេត្ត​រតនគិរី ដើម្បី​ធ្វើ​យ៉ាងណា ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ អន្តរជាតិ មក​ទស្សនា​កាន់តែ​ច្រើន​ឡើង​។​

​បើ​តាម​ការ អោយដឹងពី​អ្នក​ចាត់ការ​ទូទៅ នៃ​ក្បួន​រថយន្ត​​អោយ​អោយដឹងថា គោលបំណង​ក្នុង​ការផ្ដួចផ្ដើម​បង្កើត​នូវ​កម្មវិធី​ដំណើរ​កម្សាន្ត Overland ខ្នាត​ធំ​បែបនេះ ដើម្បី​ចង់​ប្រមូលផ្ដុំ​នូវ​អ្នក​ប្រើប្រាស់​រថយន្ត​ទាំងអស់​ឱ្យមាន​សាមគ្គីភាព​នៅក្នុង​ការធ្វើ​ដំណើរ​រួមគ្នា​មួយ​ដើម្បី​ទទួល​នូវ​បទពិសោធន៍​បែប​ថ្មី ក៏ដូចជា​ចូលរួម​ការផ្សព្វផ្សាយ​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​ឱ្យបាន​ទូលំទូលាយ​ទៅក្នុង​បណ្ដាញ​សង្គម​ដើម្បី​ជា​រូបភាព​មួយ​ល្អ​នៅ​ក្នុង​ការផ្សព្វផ្សាយ​ពី​ភាព​ទាក់ទាញ​នៃ​តំបន់​ទេសចរណ៍​នានា​នៅ​កម្ពុជា​។ ជាងនេះទៅទៀត ដើម្បី​បង្ហាញ​ពី​សក្តានុពល​ទេសចរណ៍​ក្នុងស្រុក​ធ្វើ​យ៉ាងណា​ដើម្បី​ផ្សព្វ​​ផ្សាយ​នូវ​អ្វី​ដែល​ខ្មែរ​មាន បង្ហាញ​ប្រាប់​ពិភពលោក​ថា​ប្រទេស​កម្ពុជា​ក៏មាន​តំបន់​ទេសចរណ៍​ស្អាតៗ​មិន​ចាញ់​បរទេស ដើម្បី​ឱ្យ​ភ្ញៀវ​ទេសចរ​ខ្មែរ​កាត់បន្ថយ​ទេសចរ​ក្រៅ​ស្រុក​។

​លើសពីនេះ ក្បួន​រថយន្ត​ទេសចរណ៍ នឹង​ចូលរួម​ចំណែក​នៅ​ក្នុង​ការបង្កើន​ប្រាក់ចំណូល​ទៅកាន់​ប្រជាពលរដ្ឋ​នៅ​តំបន់​មូលដ្ឋាន និង​តំបន់​ទេសចរណ៍​នានា និង​ផ្សព្វផ្សាយ​វប្បធម៌​ជនជាតិដើម​ភាគតិច​នៅ​ភូមិភាគ​ឦសាន​ឱ្យ​មហាជន​បាន​ស្គាល់​ឱ្យ​កាន់តែ​ច្បាស់ ហើយ​អ្វី​កាន់តែ​សំខាន់​ដែល​ជា​គោលបំណង់​ធំ​បំផុត​នោះ គឺ​ការចូលរួម​ចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍ ដែល​ត្រូវបាន​ចាត់ទុកជា​ឧស្សា​ហ​
​កម្ម​គ្មាន​ផ្សែង ក្នុង​គោលបំណង​លើកស្ទួយ​សេដ្ឋកិច្ចជាតិ​ទាំងមូល​។​

​សូមជម្រាបថា ក្នុង​កម្មវិធី​ន​ក្បួនរ​ថយ​ន​ទេសចរ ឦសាន Overland II ផ្សព្វផ្សាយ​ទេសចរណ៍​មកដល់​ខេត្ត​រតនគិរី​នាពេលនេះ​ក៏​មាន​ការរៀបចំ ដាក់តាំង​បង្ហាញ​​នូវ រ៉ូបូត និង​ដ្រូ​ន ដែល​ជា​ស្នាដៃ​ផលិត​ឡើង​ដោយ​កូន​​ខែ្មរ នៅ​រូបសំណាក គ្រួសារ​ដំ មាត់​បឹង​កន្សែង ជូន​សិស្សា​នុ​សិស្ស និង​មហា​ជូន​ទូទៅ មាន​សិក្សា​ឈ្វេងយល់​ផងដែរ​៕​

Leave a Reply

Your email address will not be published. Required fields are marked *