ឯកឧត្តម អ៊ុក គឹម​សេង ចុះ​ពង្រឹង​កា​ងារ និង​ផ្ដល់​ទិសដៅ​ការងារ​នៅ​មន្ទីរ​ព័ត៌មាន​ខេត្ត​ព្រះសីហនុ ដើម្បី​លើកកម្ពស់​វិស័យ​ព័ត៌មាន​ក្នុង​មូលដ្ឋាន​

​ខេត្ត​ព្រះសីហនុ​៖ នា​ថ្ងៃ​ទី​២០ ខែវិច្ឆិកា ២០២៥ ឯកឧត្តម អ៊ុក គឹម​សេង អនុរដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន និង​ជា​អ្នកទទួល​បន្ទុក​ត្រួតពិនិត្យ​ការងារ​មន្ទីរ​ព័ត៌មាន​ខេត្ត​ព្រះសីហនុ បាន​អញ្ជើញ​ចុះ​ពង្រឹង​កា​ងារ និង​ផ្តល់​ទិសដៅ​ដល់ មន្ត្រីរាជការ នៃ​មន្ទីរ​ព័ត៌មាន ក្នុង​គោលបំណង​ពង្រឹង និង​អភិវឌ្ឍ​ប្រសិទ្ធភាព​ការងារ​ព័ត៌មាន​នៅ​មូលដ្ឋាន​អោយ​កាន់តែ​ល្អ​។ ក្នុងឱកាស​នោះ​ដែរ ឯកឧត្តម អ៊ុក គឹម​សេង បាន​ធ្វើ​ការណែនាំ និង​ជំរុញ​ឲ្យ​មន្ត្រី​ទាំងអស់​៖
– បន្ត​យកចិត្តទុកដាក់​ខ្ពស់​លើ​ការផលិត​ព័ត៌មាន​ដែល​មាន​ភាពត្រឹមត្រូវ ឆាប់រហ័ស​ដល់​សាធារណៈជន​។​
– ការប្រើប្រាស់​បច្ចេកវិទ្យា​ឌីជីថល​ឲ្យបាន​ត្រឹមត្រូវ ជា​គន្លឹះ​ដ៏​សំខាន់​ក្នុង​ការជំរុញ​ប្រសិទ្ធភាព​ការងារ និង​ការផ្សព្វផ្សាយ​ព័ត៌មាន​។​
– ប្រយុទ្ធ​ប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ​«​និយាយ​ថា​ទេ​ចំពោះ​ព័ត៌មាន​ក្លែងក្លាយ (Fake News)»
-​ឯកឧត្តម អ៊ុក គឹម​សេង ក៏​បាន​កោតសរសើរ​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​នៃ​មន្ទីរ​ព័ត៌មាន​តាមរយៈ​ការផ្សព្វផ្សាយ​ព័ត៌មាន​ប្រកបដោយ​ការទទួលខុសត្រូវ និង​ជា​ទិសដៅ​សម្រាប់​មន្ត្រី​ព័ត៌មាន​បន្ត​អភិវឌ្ឍ​សមត្ថភាព និង​វិជ្ជាជីវៈ​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​៕​

Leave a Reply

Your email address will not be published. Required fields are marked *