បំពាក់​ឋានន្តរសក្តិ ជូន​ដល់​នាយទាហានរង​របស់​បញ្ជាការដ្ឋាន​កាំភ្លើង​ធំ​កងទ័ពជើងគោក​

នៅ​ថ្ងៃ​ទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក ពៅ សុខា មេបញ្ជាការរង​កងទ័ព​ជើងគោក មេឃ​បញ្ជាការ​បញ្ជាការដ្ឋាន​កាំភ្លើង​ធំ អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ឋានន្តរសក្តិ​ជូន​ដល់ នាយទាហានរង របស់​បញ្ជាការដ្ឋាន​កាំភ្លើង​ធំ​។​

​ឧត្តមសេនីយ៍ឯក ពៅ សុខា ថ្លែង​ការកោតសរសើរ​ជា​ខ្លាំង​ដល់​ការខិតខំ​ប្រឹងប្រែង​របស់​នាយទាហាន នាយទាហានរង និង​ពលទាហាន​ទាំងអស់ ដែល​កន្លង​មក​សម្រេច​ភារកិច្ច​បាន​យ៉ាង​ល្អប្រសើ និង​បាន​កសាង​ស្នាដៃ​ជាច្រើ​ជូន​ដល់​អង្គភាព ជាពិសេស​ការខិតខំ​ការពារ​អធិបតេយ្យភាព បូរណភាព​ទឹកដី និង​ប្រជាជន ពី​ការឈ្លានពាន​របស់​សត្រូវ ។​

​ឧត្តមសេនីយ៍ឯក ពៅ សុខា ប្រសាសន៍​ផ្តាំផ្ញើរ​ដល់​នាយទាហាន នាយទាហានរង និង ព​លទ​ហាន ដែល​ទើបតែ​ទទួលបាន​ឋានន្តរសិក្ត​នា​ពេល​នេះ ត្រូវ​ខិតខំ​ប្រឹងប្រែង​យកចិត្តទុកដាក់​បន្ថែម​ទៀត បន្ត​ពង្រឹង​សមត្ថភាព បង្កើន​ចំណេះដឹង​បន្ថែម ព្យាយាម​អនុវត្ត​ការងារ​ឲ្យបាន​ម៉ឺងម៉ាត់ ហ្មត់ចត់ ដើម្បី​ធ្វើ​ឲ្យ​អង្គភាព​មាន​ការអភិវឌ្ឍន៍​រីកចំរើន បន្ត​ដឹកនាំ​សហការ​សាមគ្គី​ផ្ទៃក្នុង​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ និង​សម្រេចបាន​នូវ​សា្ន​ដៃ​ល្អៗ​ជូន​អង្គភាព​។

​ត្រូវ​ស្មោះត្រង់​ចំពោះ​ជាតិ សាសនា ព្រះមហាក្សត្រ និង​ស្មោះត្រង់​ការពារ​រាជរដ្ឋាភិបាល​ស្របច្បាប់ ដែល​ប្រសូត្រ​ចេញពី​ការបោះឆ្នោត​ដ៏​ត្រឹមត្រូវ​យុត្តិធម៌ ដែលមាន​សម្តេច​មហា​ប​វរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ជា​ប្រមុខ​ដឹកនាំ​ដ៏​ឈ្លាសវៃ ៕​

Leave a Reply

Your email address will not be published. Required fields are marked *