មន្ត្រីសង្កាត់រដ្ឋ បាលព្រៃឈើវឌ្ឍន: រួមជាមួយមន្ត្រីសង្កាត់រដ្ឋបាលព្រៃឈើបឹងចារ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ចាមកម្លាំងឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តក្រចេះ កម្លាំងកងរាជអាវុធ ហត្ថស្រុកសំបូរស្នាក់ការសន្តិសុខ ៧១២ កម្លាំងមូលដ្ឋានកងរាជ អាវុធហត្ថស្រុកសំបូរ។
បន្ទាប់ពីលោក តាន់ គីមសួរ បានស្ទាក់ឃាត់រថយន្តកែឆ្នៃដឹកជញ្ជូនបទល្មើសព្រៃឈើខាងលើនេះ លោកក៍បានរាយការករណីការដឹកជញ្ជូនឈើល្មើសច្បាប់ ទាំងនេះជូនមន្ត្រីជំនាញ។
ក្រោយការរាយការមួយរយៈពេលខ្លី កម្លាំងប្រដាប់អាវុធនិងមន្ត្រីជំនាញក៍បានចុះរឹបអូសវត្ថុតាងរថយន្តសាំយ៉ុងកែច្នៃ ក្បាលពណ៌ស គ្មានស្លាកលេខចំនួន០១ គ្រឿង ដឹកជញ្ជូនឈើអារលេខ២ (ឈើទាល)ចំនួន ៩៣ សន្លឹក ស្មើនឹង៥,២៧៩ម៉ែត្រត្រីគុណដោយគ្មានលិខិតអនុញ្ញាតពីរដ្ឋបាលព្រៃឈើ និង ពុំមានម្ចាស់ទទួលខុសត្រូវ នៅត្រង់ចំណុចនិយាមកា (598301-1422458) ស្ថិតក្នុងភូមិទន្សោងធ្លាក់ ឃុំកំពង់ចាមស្រុកសំបូរ ខេត្តក្រចេះ។
វត្ថុតាងចាប់យករួមមានចំនួនដូចខាងលើ ត្រូវបានយកមករក្សាទុកជាបណ្តោះ អាសន្ននៅផ្ទះឈ្មោះ សាលីឈុន្នីភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មានចំណុចនិយាមកា (601500-1412286) ស្ថិតក្នុងភូមិយាវឃុំកំពង់ចាម ស្រុកសំបូរខេត្ត ក្រចេះ ដោយប្រគល់ជូនលោក អ៊ូសឿន នាយរងសង្កាត់រដ្ឋបាលព្រៃឈើបឹងចារទទួលបន្ទុករួម ជាអ្នកទទួលថែរក្សាទុក ដោយទទួលខុសត្រូវទាំងស្រុងចំពោះមុខច្បាប់៕

