​ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង ស្តេច​យាង​ចាកចេញ​ពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេជោ ដើម្បី​យាង​ទៅ​ចូលរួម​កម្មវិធី បណ្ឌិត្យសភា​វិទ្យាសាស្ត្រ នៅ​ទីក្រុង​ប៉ារីស​

​ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជា​ទីសក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ព្រះអង្គ​ស្តេច​យាង​ចាកចេញ​ពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេជោ នា​ព្រឹក​ថ្ងៃទី​០១ ខែ​ធ្នូ ឆ្នាំ​២០២៥ ដើម្បី​យាង​ទៅ​ចូលរួម​កម្មវិធី បណ្ឌិត្យសភា​វិទ្យាសាស្ត្រ នៅ​ទីក្រុង​ប៉ារីស សាធារណរដ្ឋ​បារាំង​។​

​យាង និង​អញ្ជើញ​ថ្វាយ​ព្រះរាជដំណើរ​ព្រះករុណា​ព្រះមហាក្សត្រ រួមមាន សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង​ជា​ប្រធាន​ក្រុម​ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ សម្តេច​មហា​រដ្ឋសភាធិកា​រ​ធិបតី ឃួន សុ​ដា​រី ប្រធានរដ្ឋសភា សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រះ​ញាតិវង្សានុវង្ស ថ្នាក់ដឹកនាំ សមាជិក សមាជិកា​ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ ព្រឹទ្ធសភា រដ្ឋសភា និង​រាជរដ្ឋាភិបាល ជាច្រើនរូប​៕

Leave a Reply

Your email address will not be published. Required fields are marked *