ស្ថានភាព​នៅ​ជំរំ​ភៀស​សឹក​វត្ត​គោល​៖​ពលរដ្ឋ​មួយចំនួន​បន្ត​ចាក​ចេញ​ព្រោះ​បារម្ភ​ពី​សុវត្ថិភាព​

​បន្ទាយមានជ័យ​៖ នៅ​ជំរំ​ស្នាក់នៅ​បណ្តោះអាសន្ន​ថ្មី​មួយ​កន្លែង​ទៀត ដែល​ស្ថិត​នៅក្នុង​បរិវេណ វត្ត​គោល ស្រុក​ចុងកាល់ ស្ថានភាព​សន្តិសុខ​នៅ​តែ​ជា​ក្ដីបារម្ភ ដោយ​ស្នូរ​គ្រាប់ផ្លោង​នៅតែ​បន្ត​បន្លឺឡើង​ជា​រឿយៗ​នៅ​ក្បែរ​តំបន់​នោះ​។​

​យោង​តាម​ការបញ្ជាក់​ពី​ប្រជាពលរដ្ឋ​ដែល​កំពុង​ភៀសខ្លួន​ស្នាក់នៅ​ទីនោះ បានឱ្យដឹងថា ដោយសារ​តែ​ស្ថានភាព​ភ័យខ្លាច និង​ព្រួយបារម្ភ​ពី​សុវត្ថិភាព​ផ្ទាល់​ខ្លួន​ចំពោះ​ស្នូរ​គ្រាប់ផ្លោង​ដែល​នៅតែ​បន្ត​ធ្លាក់ ប្រជាពលរដ្ឋ​មួយចំនួន​បាន​សម្រេចចិត្ត​ចាកចេញ​ពី​ជំរំ​វត្ត​គោល​នេះ ដើម្បី​បន្ត​ទៅ​ស្វែងរក​ទីតាំង​សុវត្ថិភាព​ផ្សេងទៀត​៕​

Leave a Reply

Your email address will not be published. Required fields are marked *