រដ្ឋមន្ដ្រីក្រសួង​អភិវឌ្ឍន៍ជនបទ ចុះ​ពិនិត្យ​វឌ្ឍនភាព​សាងសង់ និង​គុណភាព​ផ្លូវ​ជនបទ ៣​ខ្សែ ក្នុង​ខេត្ត​កណ្ដាល​

កាលពី​ថ្ងៃ​ទី​៦ ខែ​មករា ឆ្នាំ​២០២៦ ឯកឧត្តម ឆាយ ឫទ្ធិ​សែន រដ្ឋមន្ដ្រីក្រសួង​អភិវឌ្ឍន៍ជនបទ បាន​ដឹកនាំ​មន្ដ្រី​បច្ចេកទេស​ក្រសួង និង​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្ត​កណ្ដាល អញ្ជើញ​ទៅ​ពិនិត្យ​វឌ្ឍនភាព​សាងសង់ និង​ពិនិត្យ​គុណភាព​ផ្លូវ​ជនបទ​ចំនួន ៣​ខ្សែ នៅក្នុង​ខេត្ត​កណ្ដាល​។ ផ្លូវ​ទាំង​៣​ខ្សែ មាន​ដូចខាងក្រោម​៖

. ខ្សែ​ទី​១៖ ឈ្មោះ​ផ្លូវ​ព្រែក​ជ្រៃ​-​ចុង​ខ្សាច់ ជា​ផ្លូវ​ក្រាល​កៅស៊ូ​ពីរ​ជាន់ (DBST) និង​ក្រាល​បេតុង មាន​ប្រវែង​សរុប ៥,៩៥.​គ​.​ម ទទឹង ៧​ម៉ែត្រ ត​ភ្ជាប់​ពី​ភូមិ​ព្រែក​ជ្រៃ​ក្រៅ សង្កាត់​ព្រែក​ជ្រៃ ទៅកាន់​ភូមិ​ចុង​ខ្សាច់ សង្កាត់​ឈើខ្មៅ ក្រុង​សំពៅ​ពូន ខេត្ត​កណ្ដាល ដោយ​មាន​អ្នកទទួលផល​ដោយផ្ទាល់ ចំនួន​៥ ៥៦៩​គ្រួសារ ស្មើនឹង ២៥ ៦៨៧​នាក់ និង​អ្នកទទួលផល​ដោយ​ប្រយោល ចំនួន​៨ ០៨៧​គ្រួសារ ស្មើនឹង ២៧ ៨២៦​នាក់​។​

. ខ្សែ​ទី​២៖ ឈ្មោះ​ផ្លូវ​ព្រែក​តា​ដុល​-​វត្ត​ទួល​រាជ ជា​ផ្លូវ​ក្រាល​កៅស៊ូ​ពីរ​ជាន់ (DBST) និង​ក្រាល​បេតុង មាន​ប្រវែង​សរុប ៥ គ​.​ម ទទឹង ៧​ម៉ែត្រ ត​ភ្ជាប់​ពី​ភូមិ​ព្រែក​តា​ដុល ឆ្លងកាត់​ភូមិ​ព្រែក​តា​រ័ត្ន ឃុំ​ពោធិ៍​បាន ភ្ជាប់​ទៅ​កាន់​ភូមិ​ព្រែក​ខ្នាច ឃុំ​លើកដែក ស្រុក​កោះធំ ខេត្ត​កណ្ដាល ដោយ​មាន​អ្នកទទួលផល​ដោយផ្ទាល់ ចំនួន​៧ ២៥៨​គ្រួសារ ស្មើនឹង ៣២ ២៦៥​នាក់ និង​អ្នកទទួលផល​ដោយ​ប្រយោល ចំនួន​១០ ៥៤៦​គ្រួសារ ស្មើនឹង​៤៦ ៧៨១​នាក់​។​

. ខ្សែ​ទី​៣៖ ឈ្មោះ​ផ្លូវ​ព្រែកឃុត​-​ចុង​កោះគរ ជា​ផ្លូវ​ក្រាល​បេតុង មាន​ប្រវែង ៤,០៧​គ​.​ម ទទឹង ៧​ម៉ែត្រ ត​ភ្ជាប់​ពី​ភូមិ​ពោធិ៍​លើ ឃុំ​ត្រើយ​ស្លា ទៅកាន់​ភូមិ​ចុង​កោះគរ ឃុំ​ស្វាយ​ប្រទាល ស្រុក​ស្អាង ខេត្ត​កណ្ដាល ដោយ​មាន​អ្នកទទួលផល​ដោយផ្ទាល់ ចំនួន ៨ ៨៣៤ គ្រួសារ ស្មើនឹង ៣៩ ៧៩៣​នាក់ និង​អ្នកទទួលផល​ដោយ​ប្រយោល ចំនួន ១២ ២៩១​គ្រួសារ ស្មើនឹង​៥៤ ៩០៤​នាក់ ។ ខ្សែ​ផ្លូវ​នេះ ទើប​បាន​បញ្ចប់​ការសាងសង់ ១០០% ក្នុង​ខែ​ធ្នូ ឆ្នាំ​២០២៥ កន្លងទៅនេះ ។​

​ផ្លូវ​ទាំង​បី​ខ្សែ​នេះ ស្ថិតក្នុង​ក្របខ័ណ្ឌ​គម្រោង​គាំទ្រ​និរន្តរភាព​ហេដ្ឋារចនាសម្ព័ន្ធ​ជនបទ ដើម្បី​ទីផ្សារ​កសិករ​និង​ពាណិជ្ជូប​នីយកម្ម​កសិកម្ម (SAAMBAT) ដែល​អនុវត្ត​ដោយ​ក្រសួង​អភិវឌ្ឍន៍ជនបទ ដោយ​ប្រើប្រាស់​ហិរញ្ញប្បទាន​សហប្រតិបត្តិកា​រ​រវាង​រាជរដ្ឋាភិបាល​កម្ពុជា មូលនិធិ​អន្តរជាតិ​សម្រាប់​អភិវឌ្ឍន៍​កសិកម្ម (IFAD) ធនាគារ​វិនិយោគ​អឺរ៉ុប (EIB) និង​មូលនិធិ​វិនិយោគ​អាស៊ី នៃ​សហភាព​អឺរ៉ុប (EU-AIF) ៕​

Leave a Reply

Your email address will not be published. Required fields are marked *