រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល​ថា នៅថ្ងៃនេះ នាវា​ដឹក​ប្រេងឥន្ធនៈ និង​ឧស្ម័ន LPG បាន​មកដល់​កម្ពុជា​ហើយ​

​ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល បាន​សរសេរ​នៅលើ​បណ្តាញ​សង្គម​ផ្លូវការ​នៅ​ថ្ងៃទី​៣០​មីនា​នេះ​ថា កាល​ចុង​សប្តាហ៍​នេះ ឯកឧត្តម បាន​មក​ទស្សនា​ស្ថានីយ​ប្រេង និង​ឧស្ម័ន តេលា ដើម្បី​តាមដាន​ការផ្គត់ផ្គង់​ប្រេង​ឥន្ធនៈ​ដែល​នឹង​មក​ដល់​ផ្ទាល់​។

​នាវា LPG ទំហំ ៣,៤០០​តោន បាន​មក​ដល់​ហើយ ដើម្បី​ជួយ​ទ្រទ្រង់​ការផ្គត់ផ្គង់​។​

​ឯកឧត្តម​សរសេរ​ទៀតថា ជាមួយគ្នានេះ ឯកឧត្តម​ក៏​បាន​ឃើញ​នូវ​នាវ​ដឹក ម៉ា​ស៊ូ​ត និង​ប្រេងសាំង​ពី Caltex ចូល​ចត​នៅ​ស្ថានីយ​តែមួយ​។

​នេះ​ឆ្លុះបញ្ចាំង​ពី​ការសម្របសម្រួល​បន្ត​ជាមួយ​អ្នកផ្គត់ផ្គង់​ក្នុង និង​ក្រៅប្រទេស ដើម្បី​ជួយ​ថែរក្សា​ការផ្គត់ផ្គង់​ប្រេងឥន្ធនៈ និង​ឧស្ម័ន​នៅ​ទូទាំង​តំបន់ ខណៈពេល​ដែល​ការផ្គត់ផ្គង់​កំពុង​តឹង​ណែន​នៅ​ទូទាំង​តំបន់ យើង​កំពុង​ខិតខំ​ប្រឹងប្រែង​ដើម្បី​រក្សា​លំនឹង​។

​ឯកឧត្តម កែវ រតនៈ លើកទឹកចិត្ត​បងប្អូន​ទាំងអស់គ្នា ប្រើ​ផលិតផល LPG និង​ប្រេងឥន្ធនៈ អោយបាន​ត្រឹមត្រូវ និង​មាន​ទំនួល​ខុស​ត្រូវ ក្នុង​គ្រា​ដ៏​លំបាក​នេះ ដើម្បី​ជួយ​សំរួល​បន្ទុកគ្រួសារ និង អាជីវកម្ម រដ្ឋាភិបាល​បាន​កាត់​បន្ថយពន្ធ ដើម្បី​កុំឲ្យ​ផលប៉ះពាល់​ពេញលេញ​នៃ​ការចំណាយ​ខ្ពស់ជាង​នេះ មិន​ត្រូវបាន​បញ្ជូន​ដល់​អ្នកប្រើប្រាស់​៕​

 

Leave a Reply

Your email address will not be published. Required fields are marked *