នាយ​ឧត្តមសេនីយ៍ មាស វិរិ​ទ្ធ : ចិន​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កម្ពុជា​លើ​កិច្ច​សហការ​រួមទាំង​ការ​តាម​ចាប់​ឧក្រិដ្ឋជន​គ្រឿងញៀន​ចិន​នៅ​កម្ពុជា​

ប្រទេស​ចិន : ឯកឧត្តម នាយ​ឧត្តមសេនីយ៍ មាស វិរិ​ទ្ធ អគ្គលេខាធិការ​នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ជម្រាប​ជូន​បែបនេះ ខណៈ​:​លោក​ដឹកនាំ​ប្រតិភូ​កម្ពុជា​ចូលរួម​កិច្ចប្រជុំ​ទ្វេភាគី កម្ពុជា​-​ចិន លើក​ទី​១២ ស្តីពី​កិច្ចសហប្រតិបត្តិការ​ត្រួត​ពិនិត្យ​គ្រឿងញៀន ជាមួយ​ភាគី​ចិន​ដឹកនាំ​ដោយ ឯកឧត្តម វេ​  ស៊ា​វ​យុន (Wei XiaoJun) អគ្គលេខាធិការ​ប្រតិបត្តិ នៃ​គណៈកម្មាធិការ​ត្រួតពិនិត្យ​គ្រឿងញៀន និង​ជា​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​គ្រឿងញៀន ក្រសួង​សន្តិសុខ​សាធារណៈ នៃ​សាធារណៈរដ្ឋ​ប្រជាមានិត​ចិន នៅ​ទីក្រុង ឆុង​ឈីង សាធារណរដ្ឋ​ប្រជាមានិត​ចិន ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០២៥ ផ្តោត​ទៅលើ​កិច្ចពិភាក្សា​ការងារ​សំខាន់​ចំនួន​៤ រូ​ម​មាន ៖

១-​ស្ថានភាព និង​និន្នាការ​គ្រឿងញៀន​ក្នុង​ប្រទេស​ចិន​-​កម្ពុជា និង​ក្នុង​តំបន់​
២-​ការផ្លាស់ប្តូរ​ព័ត៌មាន និង​កិច្ចសហប្រតិបត្តិការ​ស្តីពី​ករណី​គ្រឿងញៀន និង​ការ​តាម​ចាប់​ជនជាតិ​ចិន​ដែល​រត់គេចខ្លួន​
៣-​ប្រតិបត្តិការ​សុវត្ថិភាព​មេគង្គ​
៤-​ការត្រួតពិនិត្យ​សារធាតុ​គីមី​ផ្សំ​។​

​ពី​កិច្ចប្រជុំ​នោះ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ មាស វី​រិទ្ធ បាន​ជម្រាបជូន​ថា ឯកឧត្តម វេ​  ស៊ា​វ​យុន (Wei XiaoJun) អគ្គលេខាធិការ​ប្រតិបត្តិ បាន​ថ្លែង​ដោយ​វាយតម្លៃ​ខ្ពស់ និង​ថ្លែងអំណរគុណ​ចំពោះ​កម្ពុជា ដែល​ផ្តល់​នូវ​កិច្ច​សហការ​ក្នុង​មួយឆ្នាំ​២០២៤​កន្លងមក លើ​ការងារ​ចែករំលែក និង​ផ្លាស់ប្តូរ​ព័ត៌មាន​គ្នា​ទៅវិញទៅមក ពិសេស​ការ​តាម​ចាប់​ឧក្រិដ្ឋជន​គ្រឿងញៀន​ចិន​នៅ​កម្ពុជា​។​

​ពី​កិច្ចប្រជុំ​នេះ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ មាស វិរិ​ទ្ធ អគ្គលេខាធិការ បាន​ពាំនាំ​ការ​ផ្តាំផ្ញើ​សួរសុខទុក្ខ​ពី​ឯកឧត្តម​សន្តិ​បណ្ឌិត នេ​ត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ជូន​ចំពោះ​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ចិន និង​គណៈកម្មាធិការ​ត្រួត​ពិនិត្យ​គ្រឿងញៀន (NNCC) ទាំងអស់ និង​បាន​លើក​នូវ​សំណូមពរ​ដល់​ការលើកកម្ពស់​និង​ពង្រឹងសមត្ថភាព​ការងារ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​នៅ​កម្ពុជា ដើម្បី​ផលប្រយោជន៍​រួម នៃ​ប្រទេស​យើង​ទាំង​ពីរ​ក៏​ដូច​តំបន់​ទាំងមូល​៕

Leave a Reply

Your email address will not be published. Required fields are marked *