​កូរ៉េខាងជើង​បាញ់​មី​ស៊ី​ល​ផ្លោង រយៈ​ចម្ងាយ​ខ្លី ហាក់​ចង់​ស្វាគមន៍​សមត្ថភាព​តំណែង​ថ្មី របស់​លោកស្រី​នាយករដ្ឋមន្ត្រី​ជប៉ុ​!!! ផ្អើល​៣​ភាគី​ទាំង​ព្រឹក​

នាយករដ្ឋមន្ត្រី​ថ្មី​របស់​ប្រទេស​ជប៉ុន​លោកស្រី Sanae Takaichi បាន​ធ្វើដំណើរ​ចូលទៅ​ក្នុង​ការិយាល័យ​នាយករដ្ឋមន្ត្រី​ផ្លូវការ​នៅ​ទីក្រុង​តូ​ក្យូ​នា​ព្រឹក​ថ្ងៃ​ពុធ​នេះ បន្ទាប់​ពី​ទទួលបាន​របាយការណ៍​ថា​មាន​មី​ស៊ី​ល​ផ្លោង​រយៈ​ចម្ងាយ​ខ្លី​ជា​ច្រើន​គ្រាប់​ត្រូវបាន​បាញ់​ចេញពី​ប្រទេស​កូរ៉េខាងជើង​។ លោកស្រី Takaichi បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា​៖ ទីក្រុង​តូ​ក្យូ​កំពុង​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ទីក្រុង​វ៉ាស៊ីនតោន និង​ទីក្រុង​សេ​អ៊ូ​ល រួម​ទាំង​តាមរយៈ​ការចែករំលែក​ទិន្នន័យ​ព្រមាន​នានា​របស់​មី​ស៊ី​ល​ភាគី​ខាងជើង​ក្នុងពេល​ជាក់ស្តែង​រួចរាល់​ហើយ ។

​យោធា​កូរ៉េខាងត្បូង​បាន​និយាយថា ខ្លួន​បាន​រកឃើញ​មី​ស៊ី​ល​ផ្លោង​រយៈ​ចម្ងាយ​ខ្លី​ជា​ច្រើន​គ្រាប់​ដែល​ត្រូវ​បាន​បាញ់​ចេញពី​តំបន់​មួយ​ភាគ​ខាងត្បូង​នៃ​ទីក្រុង​ព្យុង​យ៉ាង របស់​ប្រទេស​កូរ៉េខាងជើង ហើយ​បាន​ហោះ​ក្នុង​ចំងាយ​ប្រហែលជា​៣៥០​គីឡូម៉ែត្រ ឆ្ពោះទៅ​កាន់​ភាគ​ឦសាន​ប្រទេស​។

​អគ្គសេនាធិការ​ចម្រុះ​របស់​កូរ៉េ​ខាងត្បូង មិន​បាន​បញ្ចេញ​ព័ត៌មាន​លម្អិត​នៃ​ហេតុការណ៍​បាញ់​បង្ហោះ​ជាក់លាក់​ណាមួយ​បន្ថែម​ទៀត​ទេ ប៉ុន្តែ​ពួកគេ​បាន​និយាយថា កាំជ្រួច​នោះ​មិន​បាន​ធ្លាក់​ក្នុង​សមុទ្រ​នោះទេ​។

​នាយសេនាធិការ​ចម្រុះ​បាន​បន្ថែមថា យោធា​របស់​កូរ៉េ​ខាងត្បូង​នៅ​តែ​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ដើម្បី​ទប់ទល់​រាល់​ការ​បង្កហេតុ​ណាមួយ​របស់​កូរ៉េ​ខាងជើង​ដោយ​ផ្អែក​លើ​សម្ព័ន្ធមិត្ត​យោធា​ដ៏​រឹងមាំ​របស់​ខ្លួន​ជាមួយ​សហរដ្ឋអាមេរិក​ផងដែរ​៕ ​

Leave a Reply

Your email address will not be published. Required fields are marked *