ល្បែងស៊ីសង​សង្វៀនមាន់​ជល់​លើដី​និង​អាប៉ោង​ចាក់​ភ្នាល់​លុយ​រាប់​លាន​រៀល ខុសច្បាប់​ ​នៅ​ព្រៃ​ច័ន្ទីរ​ខាងក្រោយ​អធិការ​ស្រុក​អូរយ៉ាដាវ កំពុង​មាន​សកម្មភាព​អ៊ូអរ​គេ​ពុំ​ទាន់​ឃើញ​កម្លាំង​អធិការ​ស្រុក​ចុះបង្ក្រាប​

​ខេត្ត​រតនគិរី​៖ ក្រុម​ប្រជាពលរដ្ឋ​និយាយថា មាន​សង្វៀនមាន់​ជល់​លើដី និង បាញ់​មេអាប៉ោង ស៊ី​សង​លុយ​ខុស​ច្បាប់ នៅ​ព្រៃ​ច័ន្ទីរ​ខាងក្រោយ​”​អធិការនគរបាល​ស្រុក​អូរយ៉ាដាវ ដោយ​មាន​មេខ្យល់​កែន​ប្រជាជន​ឱ្យ​ចូល​ទៅ​លេង​យ៉ាង​គរ​គ្រឹក​គរ​គ្រេង និង មាន​ការចាក់​ភ្នាល់​លុយ​រាប់​លាន​រៀន ជា​យូ​ខែ​កន្លង​មក​ហើយ​។ ប្រជាជន​បាន​អង្កេត​ឃើញថា នៅ​មិនទាន់មាន​អាជ្ញាធរ រឺ កម្លាំង​អធិការ​ស្រុក​អូរយ៉ាដាវ ចុះ​បង្ក្រាប​នោះ​ទេ​។​

​លើសពីនេះ ករណី​វង់ល្បែង​ល្មើសច្បាប់​នេះ គេ​កត់សម្គាល់ឃើញ​ថា សង្វៀនមាន់​ជល់​លើដី និង បាញ់​មេអាប៉ោង ភ្នាល់​លុយ គឺ​មាន​ការនាំ​មនុស្ស​តាម​បណ្តា​ស្រុក​ក្នុង​ខេត្ត និង ក្រៅ​ខេត្ត ដើម្បី​បាន​មក​ចូលរួម​លេងល្បែង​ទាំងនេះ​និង​មាន​ការចាក់​ភ្នាល់​លុយ​យ៉ាង​អ៊ូអរ​ជាទីបំផុត​។​

​តែ​ចំណែក សមត្ថកិច្ច​មូលដ្ឋាន​នៅ​ស្រុក​អូរយ៉ាដាវ​វិញ អង្គុយចាំ​ទទួលយក​លាភសការៈ ដោយ​ជាថ្នូ​មិន​ចុះ​បង្ក្រាប វង់ល្បែង​មាន់​ជល់​នៅ​ព្រៃ​ច័ន្ទីរ ខាងក្រោយ​អធិការ ស្ថិតនៅ​ភូមិ​ប៉ាត​តេ ឃុំ​ប៉ាតតេ​ស្រុក​អូរយ៉ាដាវ​យើង​នេះ​។​

​ករណី​សង្វៀនមាន់​ជល់​លើដី​ផ្លែ​ដែក​និង​ផ្លែកាំបិត​ខាងលើនេះ ប្រជាពលរដ្ឋ​ដែល​មិន​ពេញចិត្ត​និង​ល្បែងស៊ីសង​ក្នុងស្រុក បាន​បង្ហើប​និង​ស្នើរ​សុំ​តាម​អ្នកសារព័ត៌មាន​ថា សុំឱ្យ​លោក ហេង ប៊ុន្នី អភិបាលស្រុក​អូរយ៉ាដាវ និង លោក សូ​យ សំណាង អធិការ​ស្រុក​មេត្តាជួយ​មាន​វិធានកា​រទប់​ស្អាត់​និង​បង្ក្រាប​ផ្ទាល់រាល់​ល្បែងស៊ីស​ង​ខុសច្បាប់​ទាំងនេះ​ផង​។​

​យ៉ាង​ណា​ក៍​ដោយ​លោក សូ​យ សំណាង អធិការនគរបាល​ស្រុក​អូរយ៉ាដាវ នៅ​ព្រឹក​ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០២៥​នេះ លោក​ថា លោក​រវល់​កិច្ចប្រជុំ​នៅ​ប្រទេស​វៀតណាម បន្តែ​លោក​ថា លោក​នឹង​បញ្ជា​កម្លាំង​ប៉ុស្តិ៍​/​ឃុំ​ប៉ាត​តេ និង កម្លាំង​អធិការរង​ស្រុក​អូរយ៉ាដាវ ដើម្បី​ធ្វើ​ការចុះ​ត្រួតពិនិត្យ​និង​ធ្វើការ​ទប់ស្កាត់​៕​

Leave a Reply

Your email address will not be published. Required fields are marked *