មន្ត្រីជាន់ខ្ពស់​ក្រសួង​សុខាភិបាល​៖ ការសិក្សា​បន្ត និង​រំលឹក​នូវ​ក្រម​សី​លធ​ម៍​វិជ្ជាជីវៈ ជា​កាតព្វកិច្ច​របស់​គ្រូពេទ្យ​គ្រប់រូប ដើម្បី​ព្យាបាល​អ្នកជំងឺ​ឱ្យមាន​ប្រសិទ្ធភាព​

ឯកឧត្តម​សាស្ត្រាចារ្យ លឹម តារា រដ្ឋលេខាធិការ​ក្រសួង​សុ ខា​ភិបាល និង​ជា​ប្រធាន​ក្រុមប្រឹក្សា​គណៈ​គ្រូពេទ្យ​ជាតិ បាន​ថ្លែង​បញ្ជាក់ថា គ្រូពេទ្យ​មិនមែន​គិតតែ​ពី​ការព្យាបាល និង​ធ្វើ​រោគវិនិច្ឆ័យ​ដើម្បី​ព្យាបាល​អ្នកជំងឺ​នោះទេ​, ការសិក្សា​បន្ត និង​ការ​រំលឹក​ឡើងវិញ​នូវ​ក្រម​សី​លធ​ម៍​វិជ្ជាជីវៈ គឺជា​ការ​ត​ព្វ​កិច្ច​របស់​គ្រូពេទ្យ​គ្រប់រូប ដើម្បី​ធ្វើកា​រព្យា​ជំងឺ​ជូន​ប្រជាពលរដ្ឋ​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​។​

​ឯកឧត្តម​សាស្ត្រាចារ្យ លឹម តារា បាន​ថ្លែង​ដូចនេះ​នា​ព្រឹក​ថ្ងៃ​ទី​២៥ ខែតុលា ឆ្នាំ​២០២៥​នេះ នា​ឱកាស​តំណាង​ឯកឧត្តម​សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួង​សុខាភិបាល អញ្ជើញ​ជា​អធិបតី​ក្នុង​មហាសន្និបាត​ប្រចាំឆ្នាំ​សមាគម​គ្រូពេទ្យ​កម្ពុជា ផ្នែក​ប្រដាប់​រំលាយ​អាហារ លើក​ទី​២០ ក្រោម​ប្រធានបទ «​វិធីសាស្ត្រ​ទំនើប​ក្នុង​ការព្យាបាល​ជំងឺ​ក្រពះ ពោះវៀន និង​ថ្លើម​» និង​ដោយ​មាន​ការចូលរួម​ពី លោក​សាស្ត្រាចារ្យ ឱម សិរី​វិជិត ប្រធាន​សមាគម​គ្រូពេទ្យ​កម្ពុជា​ផ្នែក​ប្រដាប់​រំលាយ​អាហារ រួម​ទាំង​មាន​លោកគ្រូ អ្នកគ្រូ ពេទ្យ​ជាច្រើនរូប នៅ​សណ្ឋាគារ​ភ្នំពេញ ។​

​ឯកឧត្តម​សាស្ត្រាចារ្យ លឹម តារា បាន​ថ្លែង​បញ្ជាក់ថា គ្រូពេទ្យ​មិនមែន​គិតតែ​ពី​ការព្យាបាល និង​ធ្វើ​រោគវិនិច្ឆ័យ​ជំងឺ​ក្នុង​ការព្យាបាល​នោះ​ទេ អ្វី​ដែល​សំខាន់​នោះ​គឺ​ត្រូវ​បំពេញបន្ថែម​នូវ​សមត្ថភាព និង​ពង្រឹង​បន្ថែម​នូវ​អ្វី​ដែល​ជា​ក្រម​សីល​ធ​ម៍ និង​វិជ្ជាជីវៈ​របស់​ពេទ្យ ពង្រឹង​ភាពជា​អ្នក​មាន​វិជ្ជាជីវៈ​ក្នុង​វិស័យ​សុខា​ភិ បាល​។

​បច្ចុប្បន្ន​ក្នុង​អាណត្តិ​នេះ​ក្រុមប្រឹក្សា​គណៈ​គ្រូពេទ្យ​ជាតិ ក៏ដូចជា រាជធានី​ខេត្ត ទាំងអស់ កំពុង​តែ​ខិតខំ​ផ្សព្វផ្សាយ​រំលឹក​ឡើងវិញ​នូវ​ច្បាប់​ទម្លាប់​នៃ​អ្នក​ប្រកប​វិជ្ជាជីវៈ​ក្នុង​វិស័យ​សុខាភិបាល ក៏ដូចជា​ពង្រឹង​នូវ​ក្រម​សី​លធ​ម៍​វិជ្ជាជីវៈ ក្នុង​ភាព​ជា​អ្នក​ដែល​មាន​វិជ្ជាជីវៈ​ច្បាស់លាស់​ផងដែរ​។ ឯកឧត្តម​សាស្ត្រាចារ្យ បាន​បន្ថែមថា ការសិក្សា​បន្ត​គឺជា​ការ​ត​ព្វ​កិច្ច​របស់​គ្រូពេទ្យ​គ្រប់រូប ហើយ​ការ​រំលឹក​នូវ​ក្រម​សីល​ធ​ម៍​វិជ្ជាជីវៈ ហើយ​ធ្វើ​ខ្លួនឯង​ឱ្យទៅ​ជា​អ្នក​មាន​វិជ្ជាជីវៈ​ពិតប្រាកដ គឺ​ពិត​ជា​សំខាន់​ណាស ពីព្រោះ​គ្រូពេទ្យ​ដែល​មាន​ជំនាញ​ហើយ​នោះ ទាល់តែ​មាន​ក្រម​សីល​ធ​ម៍​ល្អ​ទៀត​នោះ ទើប​យើង​អាច​ផ្តល់​សេវា​ព្យាបាល​ជូន​ប្រជាពលរដ្ឋ បាន​ល្អ​ប្រសើរ​ថែម​ទៀត ។

​ក្រសួង​សុខា ភិបាល​បាន​យកចិត្តទុកដាក់​ខ្លាំងណាស់ ទៅ​លើ​ការព្យាបាល​ពី​គ្រូពេទ្យ ទៅ​ដល់​អ្នកជំងឺ ឱ្យមាន​គុណភាព និង​មាន​សុ​វត្តិភាព​ខ្ពស់​។ ជាមួយគ្នា​នោះ​ឯកឧត្តម​សាស្ត្រាចារ្យ លឹម តារា ក៏​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​សមាគម​គ្រូពេទ្យ​កម្ពុជា ផ្នែក​ប្រដាប់​រំលាយ​អាហារ ដែល​បាន​រៀបចំ​សន្និបាទ​ប្រចាំឆ្នាំ និង​អនុវត្តន៍​វិជ្ជាជីវៈ​បន្ត​នេះ និង​បាន​លើកទឹកចិត្ត​ឱ្យ​សមាគម​រៀបចំ​ការអនុវត្តន៍​វិជ្ជាជីវៈ​បន្ត​នេះ​ឱ្យបាន​ច្រើនដង ដើម្បី​ធ្វើការ​ចែករំលែក​ចំណេះដឹង​ដល់​សមាជិក សមាជិកា ឱ្យបាន​កាន់តែ​ច្រើន​បន្ថែ​ម ទៀត​។​

​បើ​តាម​លោក​សាស្ត្រាចារ្យ ឱម សិរី​វិជិត បានឱ្យដឹងថា សមាគម​គ្រូពេទ្យ​កម្ពុជា​ផ្នែក​ប្រដាប់​រំលាយ​អាហារ ត្រូវ​បាន​ផ្តួចផ្តើម​គំនិត​បង្កើត​ឡើង​ដោយ​ក្រុម គ្រូពេទ្យ​ផ្នែក​ប្រដាប់​រំលាយ​អាហារ (​ថ្លើម ក្រពះ ពោះវៀន​) នៃ​ប្រទេស​កម្ពុជា​តាំងពី​ឆ្នាំ​១៩៩៨ មក សមាគម​នេះ​បង្កើតឡើង​ក្នុង​គោលបំណង​ជួយ​អភិវឌ្ឍន៍​ផ្នែក​ឯកទេស​ប្រដាប់​រំលាយ​អាហារ​តាម​រយៈ​ការចូលរួម ការចែករំលែក​ដោយ​ផ្សារភ្ជាប់​ការអនុវត្តន៍ របស់​គ្រូពេទ្យ​កម្ពុជា​ទៅ​នឹង​ការរីកចម្រើន​នៃ​វិទ្យាសាស្ត្រ​, បង្កើត​ទំនាក់ទំនង​ផ្នែក​វិទ្យាសាស្ត្រ សហភា​តរៈ រវាង​គ្រូពេទ្យ​ក្នុង​ប្រទេស​ទាំងអស់​ដែល​បំរើការ​នៅក្នុង​ផ្នែក​នេះ ក៏​ដូចជា​ផ្នែក​ឯកទេស​ផ្សេងៗ​, រួមសហការ​ជាមួយ​ស្ថាប័ន​នានា​នៃ​រាជរដ្ឋាភិបាល និង​អាជ្ញាធរ​សាធារណៈ​ផង​ដែរ​។

​លោក​សាស្ត្រាចារ្យ បាន​បញ្ជាក់​ដែរ​ថា ២០​ឆ្នាំ​មកនេះ សមាគម​គ្រូពេទ្យ​កម្ពុជា​ផ្នែក​ប្រដាប់​រំលាយ​អាហារ បាន​ដើរតួនាទី​យ៉ាងសកម្ម​ក្នុង​ការលើកកម្ពស់​ចំណេះដឹង ជំនាញ និង​ក្រម សីលធម៌​វិជ្ជាជីវៈ​របស់​គ្រូពេទ្យ​ឯកទេស​ផ្នែក​ជំងឺ​ថ្លើម ក្រពះ ពោះវៀន ប្រដាប់​រំលាយ​អាហារ ស្រប​តាម​ការវិវត្តន៍​នៃ​វិទ្យា សាស្ត្រ​វេជ្ជសាស្ត្រ​ពិភពលោក​។ ដើម្បី​ឲ្យ​សមាគម​អាចឈា​ន​មកដល់​ចំណុច​នេះ និង​បន្ត​បេសកកម្ម​របស់​ខ្លួន​បាន​ដោយ​ជោគជ័យ និង​មាន​និរន្តរភាព អស់​រយៈពេល ២០ ឆ្នាំ​កន្លងទៅនេះ គឺ​មិន​អាច​កាត់ផ្តាច់​បាន​ពី​ការចូលរួម​គាំទ្រ​ដ៏​សប្បុរស និង​រឹងមាំ​ពី​គ្រប់ភាគី​ពាក់ព័ន្ធ​ឡើយ​៕​

Leave a Reply

Your email address will not be published. Required fields are marked *