គ្រឿងចក្រ​កំពុង​ឈូសឆាយ​រំលំ​ព្រៃឈើ​យ៉ាង​រំគាល​នៅ​តំបន់​ក្បែ​បឹង​ស៊ី​ប​ផុយ​នៃ​ដែនជម្រកសត្វព្រៃ​លំផាត់ ទន្ទ្រាន​យក​ដី​រដ្ឋ​

​ខេត្ត​រតនគិរី​៖ ក្រុម​ប្រជាពលរដ្ឋ​បានអោយដឹងថា បន្ទាប់ពី​ពួកគាត់​បាន​ប្រទះឃើញ មាន​គ្រឿងចក្រ​កំពុង​ឈូសឆាយ​ដី​តំបន់​ដែន​ជម្រក​សត្វព្រៃ​ការពារ​ដោយ​បរិស្ថាន​នៅ​តំបន់​ក្បែ​បឹង​ស៊ី​ប​ផុយ​ស្ថិតនៅក្នុង​ឃុំ​សេ​ដា ស្រុក​លំផាត់ ពួកគាត់​ក៍មាន​ការ​ងឿ​យ​ឆ្ងល់​ក្នុង​ចិត្ត​យ៉ាងខ្លាំង​ថា ចុះ​ហេតុអ្វី​បានជា​មាន​ដាក់​គ្រឿងចក្រ​ឈូស​រំលំ​ព្រៃ​នៅ​តំបន់​ដែនជម្រកសត្វព្រៃ​តំបន់​ការពារ​ដោយ​បរិស្ថាន​បាន​ដូច​ច្នេះ​ទៅវិញ​។​

​ប្រជាពលរដ្ឋ​បាន​និយាយទៀតថា គ្រឿងចក្រ​ដែល​ពួកគេ​បាន​ដឹកយក​ទៅ​ទំលាក់​នៅ​តំបន់​ដែន​ជម្រក​សត្វព្រៃ​លំផាត់​នេះ គឺ​រយៈពេល​ប្រមាណ​ជិត​មួយ​ស​ប្តារ​ណ៍​កន្លងកមហើយ ហើយ​ពួកគេ​បានធ្វើ​សកម្មភាព​ឈូសឆាយ​ដី​ព្រៃ​នឹង​ដើមឈើ​ទំហំ​ធំៗ​រាប់រយ​ដើម ដែល​ការពារ​ដោយ​មន្ត្រី​បរិស្ថាន​នេះ​យ៉ាងគំហុក​។ ក្រុម​នេះ​ហាក់ដូចជា​មិន​មាន​ការខ្លាច​ភឹតភ័យ​ពី​សំណាក់​អាជ្ញាធរ និង​មន្ត្រី​បរិស្ថាន ធ្វើ​ការចុះ​បង្ក្រាប​ទល់​តែ​សោះ​។​

​ប្រជាពលរដ្ឋ​ថា ព្រៃឈើ​ដែល​មាន​ច្រើន​បំផុត នៅ​ដែនជម្រកសត្វព្រៃ​ការពារ​ដោយ​មន្រី​បរិស្ថាន​និង​អាជ្ញាធរ​ខេត្ត​ខាងលើ​នេះ​ពិតជា​មាន​តម្លៃ​យ៉ាងខ្លាំង ហើយ​ព្រៃឈើ​ដែន​ជម្រក​សត្វព្រៃ​ទាំងនេះ ក៍​ត្រូវ​ការពារ​ដោយ​ព្រះរាជក្រិត្យ​ផង​ដែរ​។

​ពាក់ព័ន្ធ​ករណី​ព្រៃឈើ​ដែល​មាន​ដើមឈើ​តូច​ធំ​នៅ​តំបន់​ដែនជម្រកសត្វព្រៃ​លំផាត់​នេះ សូម្បី​តែ​ប្រជ​ន​ក្នុង​ឃុំ​សេ​ដា​ស្រុក​លំផាត់ ក៍​ចូលទៅ​កាប់​ដាំ​ស្រូវ​ធ្វើ​ចំការ មិនបាន​ដែរ ព្រោះ​បើ​ប្រជាជន​ក្នុងស្រុក ហាន​សកម្មភាព​កាប់​ព្រៃឈើ​នៅ​ក្នុង​តំបន់​ដែន​ជម្រក​សត្វព្រៃ​លំផាត់​នេះ ត្រូវ​កម្លាំង​មន្ត្រី​បរិស្ថាន​ចុះ​ចាប់ និង​បង្ក្រាប​ភ្លាមៗ​ចាត់ការ​ទៅតាម​ផ្លូវច្បាប់​តែម្តង​។

​ពលរដ្ឋ​បន្តថា តើ​គ្រឿងចក្រ​ដែល​ដាក់​ឈូសឆាយ​លំ​រំ​ដើមឈើ​ក្រាស់ខ្មឹក ក្នុងព្រៃ​ដែនជម្រកសត្វព្រៃ​លំផាត់ ដែល​ការពារ​ដោយ​បរិស្ថាន​លំផាត់ តើ​ក្រុម​នេះ​អាច​មាន​ច្បាប់​មកពីណា​..? ដែល​ហ៊ាន​រំលោភ​លើ​ដី​ការពារ​របស់​ព្រះរាជក្រត្យ ដែល​ជា​ទ្រព្យសម្បត្តិ​របស់​ជាតិ សម្រាប់​ទុកបំ​រ៉ុង​ឱ្យ​សត្វព្រៃ​គ្រប់​មច្ចៈដ្ឋាន​រស់នៅ​សម្រាប់​ជ្រកកោន​នៅ​នោះ​។​

​ពាក់ព័ន្ធ​ការ​ឈូសឆាយ​ទន្ទ្រាន​យក​ដី​ដែន​ជម្រក​សត្វ​នៅ​តំបន់​ឃុំ​សេ​ដា​ស្រុក​លំផាត់​នេះ សម្បី​តែ​ពលរដ្ឋ​ដែល​យក​តែ​កាំបិត​ទៅ​កាប់​ដើមឈើ​យក​ដី​បន្តិចបន្តួច ក៍​ត្រូវ​កម្លាំង​បរិស្ថាន​ចុះ​ធ្វើការ​បង្ក្រាប ឬ​ក៍​ចាប់ខ្លួន​បញ្ជូន​ពួកគាត់​ទៅ​តុលាការ​ដាក់ទោស​ទៅតាម​ច្បាប់​ដែរ​។​

​លោក ផុន ខេមរិន្ទ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​រតនគិរី នៅ​ព្រឹក​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០២៥​នេះ បន្ទាប់ពី​មាន​សេចក្តីរាយការណ៍ ពាក់ព័ន្ធ​នឹង​ការ​ឈូសឆាយ ទន្ទ្រាន​ដី​ព្រៃ នៅ​តំបន់​ដែនជម្រកសត្វព្រៃ​លំផាត់ ស្ថិតនៅក្នុង​ឃុំ​សេ​ដា ស្រុក​លំផាត់ លោក​បាន​បញ្ជាក់​ប្រាប់ BNN និង គេហទំព័រ ស្លាប ប៉ាកកា​ទឹកខ្មៅ ថា​ករណី​គ្រឿងចក្រ​ដែល​កំពុង​ធ្វើ​សកម្មភាព​ឈូស​រំលំ​ព្រៃឈើ​នៅ​តំបន់​ដែន​ជម្រក​សត្វព្រៃ ដែល​ក្រុមការងារ​យើងខ្ញុំ បាន​រាយការណ៍​ជូន​លោក​នោះ លោក​នៅ​មិនទាន់​ដឹង​នៅឡើយ​ទេ តែ​យ៉ាងណា​នោះ លោក​និង​អោយកម្លាំង​បរិស្ថាន​ចុះទៅពិនិត្យ​មើល​នៅ​តំបន់​ដែល​បាន​រាយ​ការ​នោះ​។​

​ជាមួយគ្នានេះដែរ ឯកឧត្តម ញ៉ែម សំអឿន អភិបាល​នៃ​គណ​អភិបាលខេត្ត​រតនគិរី បន្ទាប់​ពី​ក្រុមការងារ​យើងខ្ញុំ បាន​រាយ​ការ​អំពី​បញ្ហា​មាន​ករណី​ការដាក់ គ្រឿងចក្រ​ឈូសឆាយ​រំលំ​ព្រៃឈើ​តូចធំ នៅ​តំបន់​ដែន​ជ​ម្រាក​សត្វព្រៃ​ក្បែ​បឹង​ស៊ី​ប​ផុយ លំផាត់​នេះ ភ្លាមៗ​នោះដែរ “​ឯកឧត្តម​ភិបាល​ខេត្ត​” ក៍​បាន​ប្រាប់​បញ្ជាក់​មក​ក្រុមការងារ​យើងខ្ញុំ​ថា ចាំ​បន្តិច​ឯកឧត្តម​និង​អោយ អាជ្ញាធរ​ស្រុក​លំផាត់ ធ្វើការ​ពិនិត្យ​ទៅលើ​ទីតាំង​ដី​ដែល​ក្រុម​ឈ្មួញ​កំពុងតែ​កាប់​ទន្ទាន​ទាំងនេះ​។​

​លោក កិ សុខគ៌ា អភិបាល​ស្រុក​លំផាត់ ក្រោយពី​មាន​ការឱ្យ​ចុះ​ពិនិត្យ ដី​ដែល​មាន​គ្រឿងចក្រ​កំពុង​ឈូស​រំលំ​ដើមឈើ​តូច​ធំ នៅ​តំបន់​ដែនជម្រកសត្វព្រៃ​លំផាត់ ស្ថិតនៅ​តំបន់​ក្បែ​បឹង​ស៊ី​ប​ផុយ ក្នុង​ដែន​ជម្រក​លំផាត់​នោះ លោក​បាន​រាយការណ៍​មក ឯកឧត្តម​អភិបាលខេត្ត​វិញ​ថា តំបន់​ដែល​ឈូសឆាយ​ទាំងនេះ គឺជា​តំបន់​ថ្មី មិនមែន​តំបន់​ដែនជម្រកសត្វព្រៃ​កែង​សាន់​ក្នុង​ឃុំ​សេ​ដា​ស្រុក​លំផាត់ ដែល​លោក តាយសេង សុំ​ច្បាប់​ឈូសឆាយ​នោះទេ​។​

​បើទោះជា​ដូច​ច្នេះ​ក្តី ប្រជាពលរដ្ឋ​នៅក្នុង​ឃុំ​សេ​ដា​ស្រុក​លំផាត់ នៅ​តែ​ទទូច​ស្នើរ​សុំ​និង សំណូមពរ​ដល់ ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្ត​រតនគិរី សូម​ឯកឧត្តម ញ៉ែម សំអឿន និង លោក ផុន ខេមរិន្ទ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​រតនគិរី មេត្តា​ជួយ​រក្សា និង​ធ្វើ​ការទប់ស្កាត់​ព្រៃឈើ​នៅ​តំបន់​ដែន​ជម្រក​សត្វព្រៃ​នេះ​ផង ដើម្បី​ទុក​ឱ្យ​ជាច្រើន​ប្រភេទ​មាន​ជម្រក និង ផ្តល់​ការរស់នៅ​និង​ស្នាក់នៅ​របស់​សត្វ​ផង​។ ព្រោះ​ការស្រឡាញ់​ធនធាន​ធម្ម​ជា​មិន​មែន​តែ​សត្វព្រៃ​នោះទេ សម្បី​តែ​មនុស្ស ក៍​ត្រូវ​ការ​ដូចគ្នា​។​

​ជាក់ស្តែង​ដី​នៅ​តំបន់​ដែនជម្រកសត្វព្រៃ​ខាងលើនេះ ដើមឡើយ​គ្មាន​ប្រជាជន​ណា​ម្នាក់​អាច​ចូល​ទៅ​កាប់​ទន្ទ្រាន​យក​បាន​នោះ​ទេ ប្រជាជន​មួយចំនួន​តូច​ដែល​បាន​ចូល​ទៅ​កាប់​ទន្ទ្រាន​យក​ដី នៅ​ត​បន់​ដែនជម្រកសត្វព្រៃ​លំផាត់ ដែល​ការពារ​យ៉ាង​តឹងរឹង​ដោយ​មន្ត្រី​បរិស្ថាន ប្រជាជ​មួយចំនួន​ត្រូវបាន​ចាប់ខ្លួន​បញ្ជូន​ខ្លួន​ទៅ​កាន់​តុលាការ​ខេត្ត​រតនគិរី ដើម្បី​ដាក់ទោស​តាមច្បាប់​។ អាស្រ័យ​ហេតុ​ដូច​ច្នេះ​បាន​ជា​ពលរដ្ឋ​នៅ​ទទូច​សុំ ឧ្យ​ឯកឧត្តម​អភិបាលខេត្ត និង ប្រធាន​មន្ទីរ​បរិស្ថាន ជួយ​ថែរក្សា​ព្រៃឈើ​និង​ដី​រដ្ឋ នៅ​តំបន់​ដែនជម្រកសត្វព្រៃ​លំផាត់ ស្រុក​លំផាត់ ខេត្តរតនគិរី​ទាំងនេះ​បន្តទៀត ឧ្យ​បាន​គង់​វង់​ទុក​សម្រាប់​សត្វ​ឱ្យមាន​ទីជម្រក​ផង និង​ជួយ​ការពារ​ទប់ស្កាត់​និង​បង្ក្រាប​រាល់​បទល្មើស​ទាំង​នេះ​ផង​៕​

 

Leave a Reply

Your email address will not be published. Required fields are marked *