​នាវា​ទេសចរណ៍​ឈ្មោះ VIKING ORION ចូល​ចត​នៅ កំពង់ផែ​ស្វយត័ ក្រុងព្រះសីហនុ ដើម្បី​ទស្សនា ប្រទេស​កម្ពុជា រយៈពេល ២ ថ្ងៃ​

នា​ព្រឹក​ថ្ងៃទី​១ ខែវិច្ឆិកា ឆ្នាំ​២០២៥ នាវា​ទេសចរណ៍ ឈ្មោះ VIKING ORION សញ្ជាតិ NORWAY ដែល​មាន​ប្រវែង​បណ្តោយ ២២៨,៣០ ម៉ែត្រ ប្រវែង​ទទឹង ២៨,៨០ ម៉ែត្រ ជម្រៅ ៦,៨០ ម៉ែត្រ បាន​ចូល​ចត​នៅ កំពង់ផែ​ស្វយត័ ក្រុងព្រះសីហនុ (​ក​.​ស​.​ស​. )
​ដោយ​សុវត្ថិភាព ក្នុង​គោល បំណង​មក​ទស្សនា ប្រទេស​កម្ពុជា រយៈពេល ២ ថ្ងៃ បន្ទាប់​ពី​ចេញដំណើរ​មក​ពី​ប្រទេស​វៀតណាម​។

​នាវា​ទេសចរណ៍​នេះ មាន​នាវិក​សរុប​ចំនួន ៤៧១ នាក់ (​ស្រី ១១៣ នាក់​) មាន ៤១ សញ្ជាតិ​  ​និង​មាន​ភ្ញៀវ​ទេសចរណ៍​សរុប​ចំនួន ៨១៤ នាក់ (​ស្រី ៤២៨ នាក់​)  ​មាន ១៥ សញ្ជាតិ​។ ចំនួន​សញ្ជាតិ​ដែលមាន​ភ្ញៀវ​ច្រើនជាងគេ គឺ​សហរដ្ឋអាមេរិក (៦០៧ នាក់​) និង​កាណាដា (៧៩ នាក់​) ហើយ​នាវា​ទេសចរណ៍​នេះ នឹង​ចាកចេញ​ទៅ​ប្រទេស​ថៃ នៅវេលា​ម៉ោង ១៤:០០ នាទី នៅ​ថ្ងៃ​ទី​២ ខែវិច្ឆិកា ឆ្នាំ​២០២៥​។​

​ប្រភព​: Sihanoukville Autonomous Port (PAS)​

Leave a Reply

Your email address will not be published. Required fields are marked *