ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភ​ក្ត្រា អញ្ជើញ​ជា​អធិបតី​បិទ​សិក្ខាសាលា​ស្ដីពី​ការផ្ទៀងផ្ទាត់​ព័ត៌មាន​ជា​វីដេអូ និង​ការប្រើប្រាស់​បញ្ញា​សប្ប​និម្មិត​( AI )​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ ប្រកបដោយ​ប្រសិទ្ធភាព​

​ភ្នំពេញ​៖ បន្ទាប់​បាន​ដំណើរការ​អស់​រយៈពេល ២​ថ្ងៃ​រួច​មក អង្គ​សិក្ខាសាលា​ស្ដីពី​ការផ្ទៀងផ្ទាត់​ព័ត៌មាន​ជា​វីដេអូ និង​ការប្រើប្រាស់​បញ្ញា​សប្ប​និម្មិត​( AI )​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ រៀបចំឡើង​ដោយ​ក្រសួង​ព័ត៌មាន ក្រោម​កិច្ចសហការ​គាំទ្រ​ពី​ក្រុមហ៊ុន Viory បាន​ប្រារព្ធ​ពិធី​បិទ​នៅ​រសៀល​ថ្ងៃ​ទី​៣១ ខែតុលា ឆ្នាំ​២០២៥ នា​សាល​មណ្ឌល​បណ្តុះបណ្តាល និង​វិក្រឹតការ​វិជ្ជាជី​វៈសា​រ​ព័ត៌មាន ក្រោម​អធិបតីភាព ឯកឧត្តម នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន និង​វត្តមាន​អញ្ជើញ​ចូលរួម​ពី លោកស្រី Nhishaeni Parmanadan តំណាង​ក្រុមហ៊ុន Viory ប្រចាំ​ត​បន់​អា​សុ​ី និង​វាគ្មិន ក្រុម​ការងារ​មក​ពី​ប្រទេស អេ​មី​រ៉ាត់​រួម​។​

​អង្គ​សិក្ខាសាលា​រយៈពេល ២​ថ្ងៃនេះ បាន ចែករំលែក​បទពិសោធ និង​ចំណេះដឹង​អំពី​ដល់​សិក្ខាកាម​ដែល​ជា​អ្នកសារព័ត៌មាន បាន​យល់ដឹង​បន្ថែម​ទៀត​ពី​ការកែសម្រួល​ព័ត៌មាន​ប្រកបដោយ​គុណភាព ការវិភាគ​វីដេអូ និង​ការកំណត់​ទីតាំង​ភូមិសាស្ត្រ ការផ្ទៀងផ្ទាត់ ព័ត៌មាន​ជាមួយនឹង​បច្ចេកវិទ្យា​បញ្ញា​សប្ប​និម្មិត (AI) ការត្រួតពិនិត្យ​ទិន្នន័យ Metadata និង​ពាក្យ​គន្លឹះ ព្រមទាំង​ការស្វែងរក​ព័ត៌មាន​តាម​បណ្តា​ទំនាក់ទំនង​សង្គម និង​ការប្រើប្រាស់ AI language models ប្រកបដោយ ប្រសិទ្ធភាព​។​

​សិក្ខាកាម​ដែល​អញ្ជើញ​ចូលរួម​ក្នុង​សិក្ខាសាលា​សរុប​ចំនួន​ជាង ៦០​នាក់ មកពី អគ្គនាយកដ្ឋាន​ជំនាញ​ចំណុះឲ្យ​ក្រសួង​ព័ត៌មាន និង​អង្គភាព​សារព័ត៌មាន​ឯកជន ៕​

Leave a Reply

Your email address will not be published. Required fields are marked *