ក្រសួង​ស្ថាប័ន​ចំនូ​ន​២​រួមគ្នា ធ្វើ​បទ​បង្ហាញ​អំពី​ការបង្ការ ទប់ស្កាត់ ការជួញដូរ​មនុស្ស ក្នុង​វិស័យ​ព័ត៌មាន​

ក្រសួង​ព័ត៌មាន និង​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធប្រឆាំង អំពើ​ជួញដូរ​មនុស្ស នៅ​ថ្ងៃ​ទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០២៥​នេះ បាន​រៀបចំ​វេទិកា​ផ្សព្វផ្សាយ​ស្តីពី ការបង្ការ ទប់ស្កាត់ អំពើ​ជួញដូរ​មនុស្ស​ក្នុង​វិស័យ​ព័ត៌មាន​។​

​កម្មវិធី​នេះ​ដែរ បាន​ប្រព្រឹត្តទៅ​ក្រោម​វត្តមាន លោក កឹម គុណ​វឌ្ឍន៍ រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន និង​លោកស្រី ជូន ប៊ុន​អេង រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​អនុប្រធាន​អចិន្ត្រៃយ៍​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស គ​.​ជ​.​ប​.​ជ ។​

​ពិធី​នេះ​ក៏​មាន​ក្រុម​អ្នកសារព័ត៌មាន អ្នក​ផលិត​កម្មវិធី​ព័ត៌មាន អ្នកអាន​ព័ត៌មាន ពិធីករ ពិធី​ការិនី​វិទ្យុ ទូរទស្សន៍ សិល្បករ សិល្បការិនី និង​អ្នក​ផលិត​មាតិកា​ក្នុង​បណ្តាញ​សង្គម​ចំនួន​២៥០​នាក់ ដែល​បាន​ចូលរួម​។​

​វេទិកា​ផ្សព្វផ្សាយ​ស្តីពី ការបង្ការ ទប់ស្កាត់ អំពើ​ជួញដូរ​មនុស្ស ក្នុង​វិស័យ​ព័ត៌មាន​នេះ បាន​ធ្វើឡើង​ក្នុង​គោលបំណង​លើក​កម្ពស់ ការយល់ដឹង របស់​អ្នកសារព័ត៌មាន និង​អ្នក​ប្រកប​ការងារ ក្នុង​វិស័យ​ព័ត៌មាន ឱ្យ​កាន់តែ​យល់ដឹង​អំពី​ទម្រង់ នៃ​សកម្មភាព​ជួញដូរ​មនុស្ស បញ្ហា​ប្រឈម និង ការបង្ការ ជាពិសេស គឺ​តួនាទី​យ៉ាង​សំខាន់​របស់​អ្នកសារព័ត៌មាន ក្នុង​ការចូលរួម​ផ្សព្វផ្សាយ ដឹង​ជូន​ដល់​សាធារណជន ជាដើម​៕​

Leave a Reply

Your email address will not be published. Required fields are marked *