​លោក តាន់ គឹម​សួរ ថា​ឈ្មួញ​ឈើ​ព្រៃ​ឡង់​ប្រមាណ​ជា​៥​រូប នៅតែ​បន្ត​លួច​កាប់​ដឹក​ជញ្ជូន​ឈើ​យ៉ាង​អនាធិបតេយ្យ​តែ​សមត្ថកិច្ច​និង​អាជ្ញាធរ​ហាក់ដូចជា​មើល​បទល្មើស​ខុសច្បាប់​ទាំងនោះ​មិន​សូវ​ឃើញ​

ខេត្ត​ក្រចេះ​៖ លោក តាន់ គឹម​សូរ បន្ទាប់ពី​លោក​ចុះ​ឆ្មក់​ចាប់​រថយន្ត​កែឆ្នៃ​ដែល​កំពុង​ដឹកឈើ​ស្រស់​ទាំង​យប់​ទាំង​ថ្ងៃនោះ ក្រោយពី​លោកតេ​ទូរស័ព្ទហៅ សមត្ថកិច្ច​ពាក់ព័ន្ធ និង មន្ត្រី​ជំនាញ​អាជ្ញាធរ ដើម្បី​ជួយ​ធ្វើ​ការសហការ​បង្ក្រាប​នោះ មន្ត្រី​មូលដ្ឋាន​ស្រុក​សំបូរ ខេត្ត​ក្រចេះ មួយចំនួន​តូច​ហាក់ដូច​មិនសូវ​ចង់​ចូលរួម ដើម្បី​ចុះ​បង្ក្រាប​នោះទេ​។​

​លោក​ថា មុខសញ្ញា​ឈ្មួញ​ឈើ​ដែល​គេ​ស្គាល់ឈ្មោះ ធា​, លោក មុន្នី ,​លោក ផល​វែង ,​លោក ផល ខ្លី រួម​ទាំ​មេ​ឈ្មួញ​ដែលជា​អ្នក​កាប់​ឈើ​ពី​ក្នុង​តំបន់​ព្រៃ​ឡង់ ឈ្មោះ ចែ​ម៉ាប់ និង​ប្តី គេ​ម្នាក់​ទៀត ដែល​ជា​មេ​ឈ្មួញ​ដ៍​ធំ នៅ​តំបន់​ព្រៃ​ឡង់​នេះ​។

​ពលរដ្ឋ​និយាយថា ឈ្មួញ​ឈើ​ធំ​ជា​គេ​ព្រៃ​ឡង់​ឈ្មោះ ចែ​ម៉ាប់ រូប​នេះ​គេ​បាន​សហការ​ជាមួយ​មន្ត្រី​បរិស្ថាន​នៅ​តំបន់ ព្រៃ​ឡង់ ហើយ​រូបគេ​បាន​ប្រើ​កម្មករ ជាច្រើន​អ្នក​ឱ្យ​ចូល​ទៅ​កាត់​យក​ឈើ​ដោយ​ប្រើរ​ណា​យន្ត​ជាច្រើន​គ្រឿង និង​សម្រាប​ទុក​ឈើ​ទាំងនោះ ទុក​ឱ្យ​ឈ្មួញ​ឈើ​ឈ្មោះ លោក មុន្នី ,​លោក​ផល​វែង និង​លោក​ផល​ខ្លី សម្រាប​ធ្វើ​អាជីវកម្ម​ដោយ​ខុសច្បាប់ នៅ​បច្ចុប្បន្ននេះ​។​

​បើទោះជា​ដូច​ច្នេះ​ក៍ដោយ ឈ្មូញ​ឈើ​ដែល​មិនសូវ​មាន​ឈ្មោះ​បោះ​សម្លេង ល្បីល្បាញ​ដូច​គេ​នៅ​តំបន់​ព្រៃ​ឡង់​នោះ នៅ​ថ្ងៃ​ទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២៥​នេះ ក៍លោក តាន់ គឹម​សួរ ក៍​បាន​ឆ្មក់​បង្ក្រាប បាន​នៅ​ចំណុច ឃុំ​កំពង់ចាម ស្រុក​សំបូរ ខេត្តក្រចេះ​នេះ​ផងដែរ​៕​

Leave a Reply

Your email address will not be published. Required fields are marked *