ម្តាយបង្កើត​ពិតជា​ខ្លោចផ្សារ​ពេល​ឃើញ​អ្នកដទៃ​វាយ​ធ្វើបាប​កូន

​ប្រាង្គ​ប្រាសាទ​ព្រះវិហារ សម្បត្តិ​វប្បធម៌​កេរ​មរតក​ដូនតា​ខ្មែរ​ជា​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ ត្រូវ​បាន​រង​ការខូចខាត​ដោយសារ​តែ​សកម្មភាព​ឈ្លានពាន​ប្រដាប់អាវុធ​របស់​យោធា​ថៃ មក​លើ​ទឹកដី​កម្ពុជា កាលពី​ខែ​កក្កដា និង​នៅ​ខែ​ធ្នូ ឆ្នាំ​២០២៥ នេះ​។

​យោធា​ថៃ​បាន​បាញ់​បំផ្លាញ​ប្រាសាទ បំផ្លាញ​អគារ​អភិរក្ស​របស់​គម្រោង​អភិរក្ស​និង​ជួសជុល​គោ​បុរៈទី​៥ ប្រាសាទ​ព្រះវិហារ ក្រោម​កិច្ចសហប្រតិបត្តិកា​រ​កម្ពុជា​-​ឥណ្ឌា ដែល​ស្ថិតនៅ​បរិវេណ​គោ​បុរៈទី​៥ និង​ហេដ្ឋារចនាសម្ព័ន្ធ​ដទៃ​ទៀត​នៃ​ប្រាសាទ​។

​ពេល​ល​ឃើញ​រូបភាព​នៃ​ការបំផ្លិចបំផ្លាញ​ទាំង​កម្រោល​ទាំងនេះ​របស់​យោធា​ថៃ​អំឡុងពេល​នៃ​ការឈ្លានពាន​ទឹកដី​កម្ពុជា ក្នុងនាម​កូន​ខ្មែរ គ្រប់​រូប​ពិត​ជា​ឈឺចាប់​បំផុត និង​នឹក​ស្រណោះ​ស្នាដៃ​ដូនតា​ខ្មែរ​យើង​។

​ប្រជាជន​ខ្មែរ ពេល​ដែល​ទាហាន​ថៃ​បាញ់​បំផ្លាញ​ប្រសាទ​បែបនេះ មាន​តែ​សូម​បួងសួង​ដល់​អស់​បារមី​នៃ​អតីតព្រះមហាក្សត្រ មហាក្សត្រីយានី​ខ្មែរ សូម​តាម​បីបាច់​ថែរក្សា​ព្រះរាជាណាចក្រ​កម្ពុជា ថែរក្សា​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌ ប្រជាជន​ខ្មែរ និង​ជា​ពិសេស​វីរៈ​កងទ័ព​កម្ពុជា​ដែល​កំពុង​កាន់​អាវុធ​ការពារ​បូរណភាព​ទឹកដី​កម្ពុជា​ដ៏​អង់អាច​ក្លាហាន សូម​បាន​ឈ្នះ​អស់​មារ​សត្រូវ និង​ជួបប្រទះ​តែ​សេចក្តីសុខ និង​សន្តិភាព​។​

​យ៉ាងណា​ង​ក៍ដោយ ប្រជាជន​ខ្មែរ សូម​ឱ្យ​កងទ័ព​ថៃ​ទាំង​អស់​សូម​អោយ​ស្លាប់​ពេញ​ព្រៃ​ជា​ចំណី​ត្មាត និង​សូម​ឱ្យ​ថៃ​រលាយ​ទាំង​ប្រទេស​៕​

Leave a Reply

Your email address will not be published. Required fields are marked *