​រដ្ឋបាល​រាជធានី​ភ្នំពេញ នាំយក​អំណោយ​៦៤ មុខ​ប្រគល់ជូន​វីរៈ​កងទ័ព​ជួរមុខ និង​ពលរដ្ឋ​ភៀស​សឹក​ជា​ង​៤​ម៉ឺន​នាក់ នៅ​ខេត្ត​ឧត្ដរមានជ័យ​

​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​នាំយក​អំណោយ​របស់​សប្បុ​រស​ជន​នៅ​រាជធានី​ភ្នំពេញ​ជា​សម្ភារៈ បរិក្ខារ គ្រឿងឧបភោគ បរិភោគ ចំនួន​៦៤​មុខ មក​ប្រគល់ជូន​វីរៈ​កងទ័ព​ជួរមុខ និង​ពលរដ្ឋ​ភៀ​សសឹក ដែល​រង​ផលប៉ះពាល់​ចំនួន​៤ ស្រុក ស្មើ​២៤​ឃុំ​ចំនួន​១២០៩៤​គ្រួសារ ស្មើ​ជាង​៤​ម៉ឺន​នាក់ ស្ថិតនៅ​ទីតាំង​កន្លែង​សុវត្ថិភាព ខេត្ដ​ឧត្ដ​មានជ័យ នៅ​ថ្ងៃ​ទី​១៣ ខែ​ធ្នូ ឆ្នាំ​២០២៥ ខណៈ​មហិច្ឆតា​ឈ្លានពាន​របស់​ថៃ​លើ​ប្រទេស​កម្ពុជា កំពុង​បន្ដ​យ៉ាង​គឃ្លើន​ទាំង​បំពាន លើ​ដែន​អធិបតេយ្យ​កម្ពុជា ប​ម្ដង​ហើយ​ម្ដងទៀត ។​

​អំណោយ​ទាំងអស់​នេះ​ត្រូវបាន ឯកឧត្ដម អុ​ី​ម រ៉​ហាស្សាន់ អភិបាលរង​រាជធានី​ភ្នំពេញ តំណាង ឯកឧត្ដម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ប្រគល់ជូន ឯកឧត្ដម អ៊ុន សុភ័​ក្រ អភិបាលរង​ខេត្ដ​ឧត្ដ​មានជ័យ និង​ជា​ប្រធាន​ទទួលបន្ទុក​មណ្ឌល​ភៀស​សឹក​ទាំង​៦​ជំរុំ ដើម្បី​ចែក​ជូន បន្ត​ដល់​ប្រជាពលរដ្ឋ​ដែល​បាន​ជម្លៀសចេញ ពី​ផ្ទះសម្បែង ចំនួន ១២០៩៤​គ្រួសារ ស្មើនឹង​៤១២៤១​នាក់ ក្នុងនោះ​មាន​ស្ដ្រី​១៩៨៩១​នាក់ និង​កុមារ​ចំនួន​១៨៩៣​នាក់​ផង​ដែរ ។​

​អំណោយ​ដែល​រដ្ឋបាល​រាជធានី​ភ្នំពេញ នាំយកមក ប្រគល់ ជូន​ដល់​កងទ័ព​ជួរមុខ និង​ប្រជាពលរដ្ឋ​ភៀ​សសឹក នៅពេលនេះ រួមមាន​៖ ទឹកបរិសុទ្ធ​,​ភេសជ្ជៈ​ចម្រុះ​, អំបិល , ធូប​មូស​,​ថ្នាំ​បាញ់​មូស​,​សៀង​,​ម៉ាស​,​តង់​, ឆ័ត្រ​,​កញ្ច្រែង​,​ផ្អក , បាយ​ក្តាំង​,​ត្រី​ប្រឡាក់​,​ត្រីងៀត​, សំឡី​អនាម័យ​,​នំ​កញ្ចប់​, ខ្ទឹម​ស នំ​ប្រអប់ ,​ទឹកដោះគោ​ចម្រុះ​, ច្រាស់​ដុសធ្មេញ​, ពង​មាន់​,​ពង​ទា ,​ពង​ទាប្រៃ​,​ត្រីខ​,​បារី​,​សាច់ក្រក​,​នំ​កញ្ចប់​, កាហ្វេ ,​ធូប​មូស​, ដំណាប់​ផ្លែឈើ​, ថ្នាំ​ដុសធ្មេញ​,​សាប៊ូ​,​ប្រេងកូឡា​,​ស្ករស​,​ខ្ទឹម​បារាំង​,​សាច់​ផាត់​,​ស្បែក ជើង​, ចាន​ឆ្នាំង​, ចាន​ជ័រ​, ចាន​អី​ណុ​ក​,​នំ​ធុង​,​សាច់​ផាត់​ត្រី​,​ឆៃ​ថាវ​,​មី​កូនក្មេង​, សៀង​,​ចេក​សមូត​,​ប៊ីចេង​,​ក្រដាស​ជូ​តមាត់​,​ជូត​មុខ​,​យ៉ា​អូរ​, ដំណាប់​គ្រប់មុខ​,​វីតាមីន​,​ស្រោម​ជើង​, ធុងសំរាម​,​ខោអាវ​,​ត្រីខកំប៉ុង​,​ទឹកត្រី​,​ទឹក​ស៊ី​អ៉ីវ​,​ភួយ​មុង កន្ទេល​,​បន្លែ​ត្រី​សាច់ និង​សម្ភារៈ​ប្រើប្រាស់​ផ្សេងៗ​ជាច្រើន​មុខ​ទៀត សរុប​ទាំងអស់​ចំនួន​៦៤ មុខ​។

​ឯកឧត្ដម អុ​ី​ម​រ៉​ន ហាស្សាន់ អភិបាលរង​ថ្លែង​ក្នុងនាម​ឯកឧត្ដម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​អរគុណ​ចំពោះ​ទឹកចិត្ត​សប្បុរសជន​នានា នៅ​រាជធានី​ភ្នំពេញ ដែល​តែងតែ​ចូលរួម ចែករំលែក​នូវ ធនធាន​តាម​លទ្ធ​ល​ភាព​រៀងៗ​ខ្លួន ដើម្បី​ឧបត្ថម្ភ​ដល់​វីរៈ​កងទ័ព​ជួរមុខ និង​ក្រុម គ្រួសារ​ប្រជាពលរដ្ឋ ដែល​បាន​នឹង​កំពុង ជម្លៀសចេញ ពី​ផ្ទះសម្បែង​មក​ស្នាក់នៅ​ទី​កន្លែង​សុវត្ថិភាព ទាំង​៦​កន្លែង នៅ​ខេត្ដ​ឧត្ដ​មានជ័យ​នេះ ពិតជា​បាន​បង្ហាញ​ឱ្យឃើញ​ពី​សាមគ្គីភាព ជា​ធ្លុង​មួយ​ខ្មែរ​ស្រលាញ់​ខ្មែរ ។

​ឯកឧត្ដម​បាន​សូម អរគុណ​នូវ​ទឹក ចិត្ត​របស់​បងប្អូន​ប្រជាពលរដ្ឋ​យើង និង​សប្បុរសជន​ក្នុង​ស្មារតី​ខ្មែរ​ជួយ​ខ្មែរ​។​ក្នុងនាម យើង​នៅ​សមរភូមិ​ក្រោយ​រដ្ឋបាល​រាជធានី​ភ្នំពេញ នៅតែ​បន្ដ​ជួយ​បងប្អូន​វីរៈ​កងទ័ព​ជួរមុខ​ដ៏​អង់អាច​ក្លាហាន​របស់​យើង​ឈរជើង​ការពារជាតិ​ទឹកដី​និង​ជួយ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ជម្លៀស​មករក​ទីកន្លែង​សុវត្ថិភាព​នេះ ជា​រៀងរហូត​។​

​ឯកឧត្ដម អ៊ុន សុភ័​ក្រ អភិបាលរង​ខេត្ដ​ឧត្ដ​មានជ័យ ក៏​បាន​អរគុណ​ជូន​ចំពោះ​ឯកឧត្ដម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ តាមរយៈ ឯកឧត្ដម អុ​ី​ម រ៉​ន​ហាស្សាន់ បាន​ដឹកនាំ​អំណោយ​សប្បុរសជន យក​មក​ផ្ដល់​ជូន​វីរៈ​កងទ័ព​ជួរមុខ​នៅ​ខេត្ដ​ឧត្ដ​មានជ័យ​និង​ជនភៀសសឹក​នាពេលនេះ​លោក​និង​ធ្វើ​ការបែងចែក​ជូនទៅ ដល់ដៃ​វីរៈ​កងទ័ព​ជួរមុខ និង​ជូន​បងប្អូន​ជនភៀសសឹក ដោយផ្ទាល់ នៅ​ពេល​ដ៏​ឆាប់ៗ​បំផុត​នេះ ហើយ​ការជួយឧបត្ថម្ភ​នេះ​ពិតជា​បាន​បង្ហាញ​ឱ្យឃើញ ពី​សាមគ្គីភាព​ជា​ធ្លុង​មួយ​ខ្មែរ​ស្រលាញ់​ខ្មែរ​ពិតប្រាកដ ។​

​តាម​របាយការណ៍ របស់លោក លី រដ្ឋា អភិបាលស្រុក ចុង​កាល់ បានឱ្យដឹងថា ចាប់តាំងពី​ថ្ងៃ​ទី​០៧ រហូត​ដល់​ថ្ងៃ​ទី​១៣​ខែ​ធ្នូ ឆ្នាំ​២០២៥​នេះ​មាន​ប្រជាពលរដ្ឋ​ជនភៀសសឹក​មក​ស្នាក់នៅ​មណ្ឌល​សុវត្ថិភាព​ស្រុក​ចុងកាល់ ២​កន្លែង​សរុប​ចំនួន​៩២៥៤​គ្រួសារ ស្មើ​និង​ចំនួន​១២៤៥៧​នាក់ ក្នុង​នោះ​មនុស្ស​ចាស់​៣៥៧​នាក់ និង​កុមារ​២៨៦​នាក់ ក្នុងនោះ​កុមារ​ប៉ះពាល់​ការសិក្សារ​ជាង​១០០​នាក់​ផង​ដែរ​។

​ដោយឡែក​ប្រជាពលរដ្ឋ​ដែល​រង​ផលប៉ះពាល់​ទូ​ទាំង​ខេត្ដ​ឧត្ដ​មានជ័យ មក​ស្នាក់​បណ្ដោះអាសន្ន​ទាំង​៦​កន្លែង​សរុប​ចំនួន​១២០៩៤ គ្រួសារ ស្មើ​៤១២៤១​នាក់ ក្នុងនោះ​ស្ដ្រី​ចំនួន​១៩៨៩១​នាក់ ក្នុងនោះ​មាន​កុមារ​៧៦៥៣​នាក់​ផង​ដែរ ៕​

Leave a Reply

Your email address will not be published. Required fields are marked *