យោធា​ថៃ​បាន​ប្រើប្រាស់​សព្វាវុធ​ធុន​ធ្ងន់​ជាច្រើន​រួម​នឹង​យន្តហោះ​ចម្បាំង និង​គ្រាប់បែក​សង្កោម​ឈ្លានពាន​មកលើ​អធិប​តេ​យ្យ​និង​បូរណភាព​ទឹកដី​កម្ពុជា​

​សកម្មភាព​ឈ្លានពាន​ប្រដាប់អាវុធ​របស់​យោធា​ថៃ​រយៈពេល ៨ ថ្ងៃ​មក​នេះ យោធា​ថៃ​បាន​យក​ជន​ស៊ីវិល​ជា​គោលដៅ​នៃ​ការវាយប្រហារ​រួម​មាន​ផ្ទះសម្បែង​ជន​ស៊ី​ល ភូមិដ្ឋាន ស្ពាន​ថ្នល់ សាលារៀន មន្ទីរពេទ្យ វត្ត​អា​រ៉ា​ម​។

​ការវាយប្រហារ​ដោយ​សព្វាវុធ​ធុន​ធ្ងន់​រួម​នឹង​យន្តហោះ​ទម្លាក់​គ្រាប់បែក និង​គ្រាប់បែក​ចង្កោម ផ្សែង​ពុល បង្ក​ឱ្យ​ប្រជាជន​ស៊ីវិល​ស្លូតត្រង់​របស់​កម្ពុជា​បាត់បង់​ជីវិត​ចំនួន ១១ រូប (​ទារក​១​រូប​) និង​របួស​ចំនួន​៥៩​រូប គិត​ត្រឹម​ថ្ងៃទី​១៤ ខែ​ធ្នូ ឆ្នាំ​២០២៥ នេះ​។

​ត្រឹម​ល្ងាច​ថ្ងៃទី​១៤ ខែ​ធ្នូ ឆ្នាំ​២០២៥ នេះ ជនភៀសសឹក​ដែល​ភៀសខ្លួន​ពី​សកម្មភាព​ឈ្លានពាន​ប្រដាប់អាវុធ​របស់​យោធា​ថៃ មាន​ចំនួន ១២០ ៨១៤ គ្រួសារ ស្មើនឹង ៤០៣ ៦០១ នាក់ ក្នុងនោះ​ស្ត្រី​ចំនួន ២០៨ ២៦៦ នាក់ និង​កុមារ​ចំនួន ៩៧ ២០៩ នាក់​។

​ភាគី​ថៃ​ត្រូវ​ទទួលខុសត្រូវ​ចំពោះ​សកម្មភាព​នៃ​ការរំលោភ​ឈ្លានពាន​របស់​ខ្លួន​លើ​ទឹកដី​កម្ពុជា និង​យក​ជន​ស៊ីវិល​ជា​គោលដៅ​នៃ​ការវាយប្រហារ​របស់ខ្លួន​។

​នេះ​ជា​ការរំលោភ​បំពាន​យ៉ាងធ្ងន់ធ្ងរ​របស់​ភាគី​ថៃ​លើ​ច្បាប់​អន្តរជាតិ សិទ្ធិ​មនុស្ស​ផ្សេងៗ​ទៀត​៕​

Leave a Reply

Your email address will not be published. Required fields are marked *