កប៉ាល់ WESTERDAM ដឹក​ភ្ញៀវ​ទេសចរណ៍ ចំនួន ១,៨៧៧​នាក់ ចូល​ចត​ក្រុងព្រះសីហនុ​

​កប៉ាល់​ទេសចរណ៍​ដ៏​ធំ​មួយ​គ្រឿង​ឈ្មោះ WESTERDAM មកពី​ប្រទេស​ហូ​ឡង់ បាន​ដឹក​ភ្ញៀវ​ចំនួន​១,៨៧៧​នាក់ ភាគច្រើន​មក​ពី​ប្រទេស​អាម៉េរិក​និង​ជា​ស្ត្រី បាន​ចូល​ចត​នៅ​កំពង់ផែ​អន្តរជាតិ​ស្វយ័ត​ក្រុងព្រះសីហនុ​ទាំង​ព្រឹក​ព្រលឹម​ម៉ោង​៦ នា​ថ្ងៃ​ទី​១៥ ខែ​ធ្នូ ឆ្នាំ​២០២៥ ។ នេះ​យោងតាម​របាយការណ៍រ​បស់​សមត្ថកិច្ច​ប៉ូលីស ។​

​បើ​ទោះ​ជា​ប្រទេស​កម្ពុជា​យើង កំពុងតែ​មាន​សង្គ្រាម​ឈ្លានពាន​ពី​ប្រទេស​ថៃ យ៉ាងណាក៏ដោយ ក៏​នៅតែ​មាន​ភ្ញៀវទេសចរ​ចូល​មក​ទស្សនា​កម្សាន្ត​ប្រទេស​យើង​ដែរ ។

​សមញ្ជាក់​ថា ប្រទេស​យើង​មាន​សុខសន្តិភាព និង ការអភិវឌ្ឍន៍ ដែល​គេ​ទទួលស្គាល់​ជា​អន្តរជាតិ ។

​ភ្ញៀវទេសចរ​ស្ទើរតែ​ទាំងអស់ គ្រាន់តែ​ចុះ​ពី​កប៉ាល់​ភ្លាម គឺ​សំដៅ​មក​វេទិកា ៧​មករា ដើម្បី​ចូលរួម​ឧបត្ថម្ភ​ជា​សម្ភារ​ថវិកា គ្រឿងឧបភោគ​បរិភោគ ជូន​ដល់​វីរៈ​កងទ័ព​កម្ពុជា​យើង និង ប្រជាពលរដ្ឋ​ភៀ​សសឹក ។​

​គួររំលឹកថា កប៉ាល់​ដ៏​ធំ​សម្បើម​នេះ មាន​នា​វឹក​ចំនួន​៨០០ នឹង​ចាកចេញ​ពី​ប្រទេស​កម្ពុជា​នៅ​ម៉ោង​៨​យប់​ថ្ងៃ​ខែ​ឆ្នាំ​ដដែល ឆ្ពោះ​ទៅ​ប្រទេស​ថៃ​៕​

Leave a Reply

Your email address will not be published. Required fields are marked *