មន្ត្រី​ឥណ្ឌូណេស៊ី និយាយថា​ករណី​គ្រោះថ្នាក់​រថយន្ត​ក្រុង​ដឹក​អ្នកដំណើរ​ខេត្ត​បុរាណ Yogyakarta បាន​សម្លាប់​មនុស្ស​១៦​នាក់ និង របួស​ធ្ងន់​ស្រាល​១៨​នាក់​

​មន្ត្រី​បាន​និយាយថា មាន​ករណី​គ្រោះថ្នាក់​រថយន្ត​ក្រុង​ដឹក​អ្នកដំណើរ​បាន​សម្លាប់​ម​នុស្ស​យ៉ាងហោចណាស់ ១៦ នាក់​នៅលើ​កោះ​ជ្វា​ជាដ​កោះ​ដ៏​សំខាន់​របស់​ប្រទេស​ឥណ្ឌូណេស៊ី​ភ្លាមៗ បន្ទាប់​ពី​វេលា​ម៉ោង​ពាក់កណ្តាល​អធ្រាត្រ​ចូល​ដល់​ថ្ងៃ​ចន្ទ​នេះ​។

​លោក Budiono ជា​ប្រធាន​ទីភ្នាក់ងារ​ស្វែងរក និង​ជួយ​សង្គ្រោះ​បាន​និយាយថា “​រថយន្តក្រុង​នេះ​បាន​ធ្វើដំណើរ​ពី​ទីក្រុង​ហ្សា​ការតាទៅ​កាន់​ទីក្រុង Yogyakarta (​យុ​យ៉ា​ការរាក់​តា​) ក្នុង​ល្បឿន​លឿន​។ ពេលទៅដល់​ចំណុចប្រសព្វ (​ជា​ច្រក​ចេញពី​ផ្លូវ​បញ្ជោ​បង់ប្រាក់​) វា​ក៏​បាន​បុក​របាំង​ពុះ​ចែក​ផ្លូវ​ដែល​បណ្តាល​ឲ្យ​រថយន្តក្រុង​ក្រឡាប់​តែ​ម្តង​”​។

​លោក​បាន​និយាយថា រថយន្ត​ក្រុង​ជា​អន្តរ​ខេត្ត​នេះ​មាន​បទពិសោធណ៍​ធ្វើ​ដំណើរ​ជា​ញឹក​ញ៉ាប់​ពី​រដ្ឋធា​នីហ្សាការ​តាទៅ​កាន់​ទីក្រុង​រាជវង្ស​បុរាណ Yogyakarta របស់​ប្រទេស​នេះ តែ​លើក​នេះ​វា​បាន​ក្រឡាប់​ពេល​ចូល​ទៅ​កាន់​ច្រក​ចេញ​ជា​ផ្លូវ​កោង​នៅ​កន្លែង​បង់ប្រាក់ Krapyak ក្នុង​ទីក្រុង Semarang ខេត្ត​នៃ​កោះ​ជ្វា​ភាគ​កណ្តាល​ទៅ​វិញ​។

​ក្រុម​ប៉ូលីស និង​ក្រុម​ជួយសង្គ្រោះ​បាន​មក​ដល់​កន្លែងកើតហេតុ​ក្នុង​រយៈពេល​ប្រហែលជា ៤០ នាទី បន្ទាប់ពី​មាន​គ្រោះថ្នាក់​នេះ ហើយ​បាន​រកឃើញ​សព​អ្នកដំណើរ​ចំនួន ៦ នាក់​ដែល​បាន​ស្លាប់​នៅ​កន្លែងកើតហេតុ​នោះ​។

​លោក Budiono បាន​និយាយថា មនុស្ស ១០ នាក់​ផ្សេង​ទៀត​បាន​ស្លាប់​នៅតាម​ផ្លូវ​ទៅកាន់​មន្ទីរពេទ្យ ឬ​ពេល​កំពុង​យក​ទៅ​ព្យាបាល​។

​លោក​បាន​មានប្រសាសន៍ថា ជនរងគ្រោះ​សរុប​ចំនួន ១៨ នាក់​ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ចំនួន​២​កន្លែង​ក្បែរ​នោះ រួម​មាន​មនុស្ស ៥ នាក់​ស្ថិតក្នុង​សភាព​មធ្យម និង ១៣​នាក់​ស្ថិតក្នុង​សភាព​ធ្ងន់ធ្ងរ​ថែមទៀត​ផង​៕​

Leave a Reply

Your email address will not be published. Required fields are marked *