អ្នក​ផលិត​សាច់​ស្រស់​នៅ​ប្រទេស​អា​ហ្សង់​ទីន​មើលឃើញ​ពី​សក្កា​នុព​ល​នៃ​ដំណើរការ​បើកចំហរ​ទីផ្សារ​របស់​លោក Trump ដើម្បី​នាំ​ចូល​ទៅ​កាន់​សហរដ្ឋអាមេរិក​

អ្នក​ចិញ្ចឹម​គោ​នៅ​ប្រទេស​អា​ហ្សង់​ទី​ន​បាន​ប្រតិកម្ម​ជា​វិជ្ជមាន​ចំពោះ​ការ​បម្រុង​ទុក​ហិរញ្ញវត្ថុ​របស់​សហរដ្ឋអាមេរិក​ចំពោះ​ប្រទេស​នៅ​អាមេរិក​ខាងត្បូង​មួយ​នេះ​ដោយ​រំពឹង​ថា​កិច្ចព្រមព្រៀង​នេះ​ក៏​អាច​មានន័យថា​ជា​ការបង្កើន​ការ​នាំចូល​សាច់គោ​របស់​សហរដ្ឋអាមេរិក​ផងដែរ​។

​សហរដ្ឋអាមេរិក និង​អា​ហ្សង់​ទីនបាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ប្តូ​ររូបិយប័ណ្ណ​២០​ប៊ី​លាន​ដុល្លារ ក្នុង​គោលបំណង​ធ្វើឱ្យ​មាន​ស្ថិរភាព​ទីផ្សារ​ហិរញ្ញវត្ថុ​របស់​ប្រទេស​អា​ហ្សង់​ទីន​តិច​ជាង​មួយ​សប្តាហ៍​មុនពេល​មាន​ការបោះឆ្នោត​ពាក់កណ្តាល​អាណត្តិ​ក្នុង​ប្រទេស​។

​ទន្ទឹម​នឹង​ការប្រកាស​ដ៏​សំខាន់​នោះដែរ លោក​ប្រធានាធិបតី Trump ក៏​បាន​ណែនាំ​ផងដែរ​ថា ទីក្រុង​វ៉ាស៊ីនតោន​អាច​ចាប់​ចាប់ផ្តើម​នាំចូល​សាច់គោ​អា​ហ្សង់​ទីន ដែល​ជា​ផ្នែក​មួយ​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​ទ្រង់ទ្រាយ​ធំ​របស់​ពួកគេ ដើម្បី​កាត់បន្ថយ​តម្លៃ​សាច់​សម្រាប់​អ្នកប្រើប្រាស់​អាមេរិក​។

​ការផ្លាស់ប្តូរ​នេះ​ត្រូវបាន​ស្វាគមន៍​ដោយ​អ្នក​នាំចេញ​អា​ហ្សង់​ទីនថា​ជា​របកគំហើញ​ដ៏​មាន​សក្តានុពល​ក្នុងទំនាក់ទំនង​ពាណិជ្ជកម្ម​។

​ប្រធានាធិបតី​សហរដ្ឋអាមេរិក​បាន​កា​រពារ​កញ្ចប់​ជំនួយ​មួយ​នេះ ចំ​ពេល​ដែល​មាន​ការរិះគន់​ក្នុង​ស្រុក​ដោយ​និយាយថា អា​ហ្សង់​ទីន “​កំពុង​តស៊ូ​ដើម្បី​ជីវិត​របស់​ខ្លួនឯង​” ដែល​សម​នឹង​ទទួលបាន​ការគាំទ្រ ប្រសិន​បើ​លោក Milei ឈ្នះ​ការបោះឆ្នោត​នាពេលខាងមុខ ហើយក៏​ជា​លក្ខខណ្ឌ​មួយ​ដែល​លោក Trump បាន​ផ្សារភ្ជាប់​ដោយ​បើកចំហ​ចំពោះ​ការ​បន្ត​ជំនួយ​របស់​អាមេរិក​ដែរ​។

​តម្លៃ​សាច់គោ​របស់​សហរដ្ឋអាមេរិក​បាន​ឡើងថ្លៃ​ខ្លាំង​សម្រាប់​ហេតុផល​ជា​ច្រើន រួម​ទាំង​គ្រោះរាំងស្ងួត និង​ការកាត់បន្ថយ​ការ​នាំចូល​ពី​ម៉ិក​ស៊ិក ដោយសារ​តែ​បញ្ហា​សត្វល្អិត​ក្នុង​សាច់​ស្រស់​នៅ​ទីនោះ​។

​លោក Trump បាន​សន្យា​ប៉ុន្មាន​ថ្ងៃ​មុន​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​ដែល​ជា​ផ្នែក​មួយ​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់លោក​ដើម្បី​រក្សា​អតិផរណា​នៅក្នុង​ការត្រួតពិនិត្យ​ជា​បន្តបន្ទាប់​។

​កិច្ច​ព្រមព្រៀង​ផ្លាស់ប្តូរ​រូបិយប័ណ្ណ​ដែល​គាំទ្រ​ដោយ​ទីក្រុង​វ៉ាស៊ីនតោន បាន​ពង្រឹង​ទុនបម្រុង​របស់​ធនាគារ​កណ្តាល​អា​ហ្សង់​ទីន ខណៈ​ដែល​រដ្ឋបាល​របស់លោក Milei ប្រឈម​នឹង​សម្ពាធ​ពី​អ្នកវិនិយោគ ចំពោះ​ស្ថានភាព​បំណុល​ឡើង​ខ្ពស់​ក្នុង​ប្រទេស និង​ការប្រែប្រួល​រូបិយប័ណ្ណ​ជាប់​រហូត​មក​។

​បើទោះជា​មាន​ការប្រកាស​ក៏ដោយ ប្រាក់​ប៉េសូ​របស់​អា​ហ្សង់​ទីនបាន​បន្ត​ធ្លាក់ចុះ ហើយ​មូល​ប​ត្រ​បំណុល​ក្នុង​ស្រុក​ក៏​ជួប​បញ្ហា​ច្រើន​ដែរ​៕

Leave a Reply

Your email address will not be published. Required fields are marked *