​ថៃ​បង្ហាញ​សាច់ដុំ​ខាង​ទ័ព​អាកាស បន្ទាប់​ពី​ទាហាន​ខ្លួន​២​នាក់​ជាន់មីន​

​បន្ទាប់​ពី​ទាហាន​ថៃ​២​នាក់​ជាន់​មីន​នៅ​តំបន់ Tamaria ខេត្ត ស៊ីសាកេត កាលពី​ព្រឹក​ថ្ងៃទី​១០ ខែវិច្ឆិកា កងទ័ពអាកាស​ថៃ​បាន​បង្ហោះ​រូបភាព នៃ​លំ​ហាត់​ហ្វឹកហ្វឺន​ទ្រង់ទ្រាយ​ធំ​នៅលើ​ទំព័រ​ហ្វេ​សប៊ុក​របស់​ពួកគេ​។

​សមយុទ្ធ​នេះ​បាន​សាកល្បង និង​វាយតម្លៃ​ប្រតិបត្តិការ​ផ្លូវអាកាស​យុទ្ធសាស្ត្រ​សម្រាប់​ឆ្នាំ ២០២៦ ដោយ​បង្ហាញ​ពី​សមត្ថភាព​របស់​កង​ទ័ព​អាកាស​ក្នុង​ការការពារ​អធិបតេយ្យភាព​ជាតិ ដោយ​ប្រើ​បច្ចេកវិទ្យា​យោធា​ទំនើប និង​យុទ្ធសាស្ត្រ​ប្រយុទ្ធ​តាម​អាកាស​ទំនើប ៕​

Leave a Reply

Your email address will not be published. Required fields are marked *